ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិកមានមោទនភាពក្នុងការគាំទ្រអធិបតេយ្យភាពវប្បធម៌របស់ប្រទេសកម្ពុជា និងការការពារបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន

ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅថ្ងៃទី២៩ខែសីហា ឆ្នាំ២០២៦ បានចេញផ្សាយព័ត៏មានថា សហរដ្ឋអាមេរិកមានមោទនភាពក្នុងការគាំទ្រអធិបតេយ្យភាពវប្បធម៌របស់ប្រទេសកម្ពុជា និងការការពារបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន។

ខណៈពេលកំពុងទស្សនកិច្ចសារមន្ទីរជាតិកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិត ភឿង សាក់កូណា ឧបការីរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអប់រំ និងវប្បធម៌ លោកស្រី ខេត ឌីឡុន បានប្រកាសផ្តល់ជំនួយឥតសំណងចំនួន ១៣២,០០០ ដុល្លារសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងទ្រព្យសម្បត្តិវប្បធម៌ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់ប្រទេសកម្ពុជា។ ជំនួយឥតសំណងនេះនឹងផ្តល់មូលនិធិដល់ការអភិវឌ្ឍមូលដ្ឋានទិន្នន័យបេតិកភណ្ឌឌីជីថលជាតិ ដែលរួមបញ្ចូលកំណត់ត្រាសារពើភ័ណ្ឌពីស្ថាប័នបេតិកភណ្ឌសំខាន់ៗរបស់កម្ពុជា ដោយពង្រឹងសមត្ថភាពរបស់ប្រទេសក្នុងការកត់ត្រា ការពារ និងស្តារទ្រព្យសម្បត្តិវប្បធម៌ចល័តរបស់ខ្លួន ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងទ្រព្យសម្បត្តិវប្បធម៌ទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>