ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខណ្ឌច្បារអំពៅធ្វើការស្រាវជ្រាវឃើញថា ការដកហូតយកផ្លែឈើស្រស់(ម្ជូរ)របស់ ក្មេងប្រុសដែលដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា គឺបានធ្វើឡើងដោយក្រុមសន្តិសុខឯកជនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា

ច្បារអំពៅ ៖ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថា៖ នាយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មានសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗបានចុះផ្សាយពាក់ព័ន្ធ
ករណីការដកហូតយកផ្លែឈើស្រស់(ម្ជូរ)របស់ក្មេងប្រុសម្នាក់ដែលដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំពោះករណីនេះ ក្រោយពីទទួលបាន ព័ត៌មានខាងលើ រដ្ឋបាលខណ្ឌច្បារអំពៅធ្វើការស្រាវជ្រាវឃើញថា ការដកហូតយកផ្លែឈើស្រស់(ម្ជូរ)របស់ ក្មេងប្រុសដែលដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា គឺបានធ្វើឡើងដោយក្រុមសន្តិសុខឯកជនរបស់
ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា មិនមែនជាកម្លាំងសណ្ដាប់ធ្នាប់រដ្ឋបាលខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញនោះទេ។ ការដកហូតរបស់ក្រុមសន្តិសុខឯកជនកោះនរានេះ ធ្វើឡើងដោយពុំបានរាយការណ៍ និងស្នើសុំការសហការពីរដ្ឋបាលខណ្ឌនោះឡើយ។
ចំពោះករណីខាងលើនេះរដ្ឋបាលខណ្ឌ នឹងបន្តធ្វើការស្រាវជ្រាវបន្ថែម ព្រមទាំងចាត់វិធានការដើម្បី កុំឱ្យមានបាតុភាពនេះកើតឡើងបន្តទៀត។

សូមបញ្ជាក់ថា វីដេអូដែលកម្លាំងសន្តិសុខដកហូតម្ជូរពីក្មេងប្រុសម្នាក់នេះ ត្រូវបានគេចែកចាយពេញបណ្តាញសង្គម អមដោយសាររិះគន់ និងវាយប្រហារយ៉ាងខ្លាំង ។រក្សាសិទ្ធដោយ៖សុទ្ធលី

Screenshot

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>