ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរស ៤នាក់ ក្លែងជាប៉ូលិស ស្ទាក់ម៉ូតូកៀបយកលុយពីពលរដ្ឋ?

ភ្នំពេញ៖ បុរសសង្ស័យ ចំនួន ៤នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការក្លែងខ្លួនជាមន្ត្រីនគរបាល ដើម្បីស្ទាក់ឃាត់យានយន្ត និងសង្ស័យកៀបយកប្រាក់ពីប្រជាពលរដ្ឋ។

ជនសង្ស័យបានពាក់ឯកសណ្ឋានស្រដៀងនគរបាល និងធ្វើសកម្មភាពនៅពេលយប់ ប៉ុន្តែត្រូវបរាជ័យ បន្ទាប់ពីសកម្មភាពរបស់ពួកគេប៉ះចំមន្ត្រីនគរបាលពិតប្រាកដម្នាក់។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ ១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅចំណុចស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានរឹបអូសបាន វត្ថុតាង រួមមាន វិទ្យុទាក់ទង ប៉ូលិស និង សម្ភារៈ ពាក់ព័ន្ធមួយចំនួន ផ្សេងទៀត។

បន្ទាប់ពីការឃាត់ខ្លួន សមត្ថកិច្ចនគរបាល ជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយជនសង្ស័យទាំង ៤នាក់ ត្រូវបានឃុំខ្លួនដើម្បីរង់ចាំការស៊ើបអង្កេត និងចាត់ការតាមច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>