ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យស្រាវជ្រាវករណីចោទប្រកាន់មន្ត្រីនគរបាលទារប្រាក់ $500 ពីជនបរទេស?

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស សុខា បានបញ្ជាឱ្យសមត្ថកិច្ចនគរបាលជំនាញ បើកការស្រាវជ្រាវជាបន្ទាន់ លើករណីចោទប្រកាន់ថា មន្ត្រីនគរបាលមួយចំនួនបានទារប្រាក់ចំនួន ៥០០ដុល្លារអាមេរិក ពីជនបរទេសម្នាក់ ពាក់ព័ន្ធនឹងការជិះម៉ូតូមិនពាក់មួកសុវត្ថិភាព។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកបណ្ឌិត សុខ សុឃៈ បានបញ្ជាក់ថា ការបញ្ជាឱ្យស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីមានការបង្ហោះ និងចែកចាយព័ត៌មានលើបណ្ដាញសង្គម ដោយចោទប្រកាន់ថា ជនបរទេសឈ្មោះ ម៉ៅ សេទុង ត្រូវបានមន្ត្រីនគរបាលទារប្រាក់ ៥០០ដុល្លារ នៅពេលធ្វើដំណើរពីខេត្តកំពតចូលរាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា ការបង្ហោះលើបណ្ដាញសង្គមនោះ ក៏បានភ្ជាប់រូបវិក្កយបត្របង់ប្រាក់ រូបម៉ូតូ និងរូបជនបរទេសពីរនាក់ផងដែរ។

បច្ចុប្បន្ន មន្ត្រីនគរបាលជំនាញកំពុងស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មាន ដើម្បីស្វែងរកការពិតជុំវិញករណីនេះ។

សមត្ថកិច្ចបញ្ជាក់ថា ប្រសិនបើការចោទប្រកាន់នេះត្រូវបានរកឃើញថា ជាការពិត មន្ត្រីនគរបាលដែលពាក់ព័ន្ធ នឹងប្រឈមមុខនឹងវិធានការវិន័យរដ្ឋបាលរបស់នគរបាលជាតិ និងអាចប្រឈមការទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌជាធរមានផងដែរ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>