ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបង្រ្កាបករណីផ្តល់ប្រាក់កម្ចីខុសច្បាប់ ការគំរាមកំហែង និងចែកចាយរូបភាពអាសអាភាសតាមបណ្តាញសង្គម

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប.ប.ណ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ។

ជនសង្ស័យរូបនេះបានប្រើប្រាស់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Bunna FC និងគណនីតេឡេក្រាមឈ្មោះ Bun Na ផ្តល់ប្រាក់កម្ចីដោយយកការប្រាក់ខ្ពស់ និងបានដាក់លក្ខខណ្ឌតម្រូវឱ្យអ្នកខ្ចីប្រាក់ថតរូបភាព និងវីដេអូអាក្រាតកាយផ្ញើឱ្យខ្លួន។ នៅពេលជនរងគ្រោះមិនទាន់មានលទ្ធភាពសងប្រាក់ទាន់ពេលវេលា ជនសង្ស័យបានធ្វើសកម្មភាពឆាតគំរាមកំហែងទារប្រាក់ និងបានយករូបភាពអាក្រាតកាយរបស់ជនរងគ្រោះទៅបង្ហោះជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។

បច្ចុប្បន្ន នាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យឈ្មោះ ប.ប.ណ ទៅកាន់សាលាដំបូងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>