ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូតចក្រភពអង់គ្លេស និងកញ្ញា កឹម មនោវិទ្យា ជួបជជែកលើបញ្ហាព្រំដែនកម្ពុជា-ថៃ

ឯកអគ្គរាជទូតព្រីតថេន (ចក្រភពអង់គ្លេស) លោក Dominic កាលពីថ្ងៃទី១ខែកញ្ញានេះ បានជួបជជែកលើបញ្ហាព្រំដែនកម្ពុជា-ថៃ ជាមួយកញ្ញា កឹម មនោវិទ្យា ប្រេសិតពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។លោកឯកអគ្គរាជទូត បានបង្ហាញក្តីរីករាយដែលបានជួបពិភាក្សាជាមួយកញ្ញា កឹម មនោវិទ្យា។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីតួនាទីថ្មីរបស់កញ្ញា កឹម មនោវិទ្យា ព្រមទាំងបានចែករំលែកទស្សនៈរៀងៗខ្លួនអំពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ការចូលរួមរបស់កម្ពុជាក្នុងកិច្ចការអន្តរជាតិ និងសារៈសំខាន់នៃការបន្តកិច្ចសន្ទនា ។លោកឯកអគ្គរាជទូត ប្រកាសប្តេជ្ញាចិត្តបន្តចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះភាពតានតឹងនៅតាមបណ្តោយព្រំដែន ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>