ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា កាលពីពេលថ្មីនេះ បានអនុវត្តទណ្ឌកម្មខាងវិន័យរដ្ឋបាល
ចំពោះមន្ត្រីនគរបាល ជាន់ខ្ពស់ ចំនួន ៦រូប នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរូបភាព ព្រមានលើកទី១ មូលហេតុ ល្មើសបទវិន័យ។
យោងតាម សេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយ លោកស សុខា ចុះកាលបរិច្ឆេទ ថ្ងៃទី ២០ ខែ សីហា បានឱ្យដឹងថា: មន្ត្រីនគរបាលទាំង៦ រូប ដែលទទួល រង នូវ ទណ្ឌកម្មផ្នែកវិន័យរដ្ឋបាល ខាងលើនេះ មានឈ្មោះខាងក្រោម៖
១-លោក វរសេនីយ៍ឯក ស៊ិន សុខវិបុល អគ្គលេខ ៥៤០១០ មានតួនាទីជា នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៃនាយកដ្ឋាន ច្រកទ្វារទី១។
២- លោកវរសេនីយ៍ទោ វែង សុខមុនីសាក់ អត្តលេខ ៥៨៥៤៥ មានតួនាទីជា នាយរងការិយាល័យអធិការកិច្ចពលករបរទេសទី២ នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តន៍ ។
៣-លោកវរសេនីយ៍ទោ សុខ ធារ៉ា
អត្តលេខ ៨២៦៤៨ មានតួនាទី: នាយរងការិយាល័យបណ្តាញ បច្ចេកវិទ្យា នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍។
៤- លោកវរសេនីយ៍ត្រី ហ៊ាន លាងហេង អត្តលេខ ៧២០៩៦ មានតួនាទីជា: នាយរងការិយាល័យគ្រប់គ្រង ជនភៀសខ្លួន នៃ នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន។
៥- លោកអនុសេនីយ៍ឯក សេង ស៊ាងលី អត្តលេខ ៩០០៥៩ មានតួនាទីជា មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិភ្នំដិន នៃ នាយកដ្ឋានច្រកទ្វារទី២។
និង 6- លោកអនុសេនីយ៍ត្រី ធុក ច័ន្ទដារ៉ូ អត្តលេខ ៩៦០៤២ មានតួនាទីជា មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាស យានដ្ឋានអន្តរជាតិតេជោ នៃនាយកដ្ឋានច្រកទ្វារទី១។
សេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា: ការអនុវត្តន៍ ចំពោះ ពួកគេទាំង៦ រូបនេះ ដោយសារ ពួកគេ បានប្តព្រឹត្តល្មើសនឹង វិន័យរបស់កងកម្លាំងនគរបាលជាតិ នៅក្នុងការ បំពេញការងាររបស់ពួកគេ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






