ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចជំនាញ បានបញ្ជាក់៖ យុវតី ម្នាក់ ដែលស្លាប់នៅខណ្ឌដូនពេញ គឺ ជាករណីដួលម៉ូតូដោយខ្លួនឯង!

ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ករណីយុវតីម្នាក់ ដែលរងរបួសធ្ងន់ និង បានស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌដូនពេញនោះ គឺជាឧប្បត្តិហេតុដួលម៉ូតូដោយខ្លួនឯង មិនមែនជាករណីត្រូវបានគេលួចម៉ូត ឬមានជនដទៃពាក់ព័ន្ធឡើយ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ថា សមត្ថកិច្ចជំនាញបានស្រាវជ្រាវយ៉ាងលម្អិត ដោយផ្អែកលើភស្តុតាង និងសាក្សីនៅកន្លែងកើតហេតុ រហូតបញ្ជាក់បានថា: យុវតីរូបនេះបានដួលម៉ូតូដោយខ្លួនឯង។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា នៅលើមហាវិថីព្រះនរោត្តម ក្បែរសាលាបឋមសិក្សាព្រះនរោត្តម ក្នុងខណ្ឌដូនពេញ។

ក្រោយដួលម៉ូតូ យុវតីបានរងរបួសធ្ងន់ ហើយត្រូវបានបុរសម្នាក់ដែលបានឃើញហេតុការណ៍ជួយហៅម៉ូតូកង់បីដឹកទៅមន្ទីរពេទ្យអង្គដួង មុនបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ទោះជាយ៉ាងណា យុវតីនោះ បានស្លាប់នៅពេលទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ។

សមត្ថកិច្ចបញ្ជាក់ថា បុរសដែលបានជួយជនរងគ្រោះក៏បានយកម៉ូតូរបស់យុវតីទៅផ្ញើនៅមន្ទីរពេទ្យអង្គដួងផងដែរ។

ដូច្នេះ ម៉ូតូរបស់ជនរងគ្រោះ មិនត្រូវបានគេលួចឡើយ ហើយសមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះជាគ្រោះថ្នាក់ចរាចរណ៍ដោយឯកឯង៕
រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>