ភ្នំពេញ: តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៦ បានប្រកាសសាលក្រម ដោយសម្រេច ផ្តន្ទាទោស ជនជាប់ចោទម្នាក់ ដែលមានមុខរបស់ជាកម្មកររោងចក្រកាត់ដេរ ដាក់គុក កំណត់ ២ឆ្នាំ
ជាប់ពាក់ព័ន្ធនឹងការ ចែករំលែក មតិរិះគន់ថ្នាក់ដឹកនាំជាតិ លើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានចេតនា ញុះញង់ឱ្យមានការរើសអើង ដល់ប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា។
យោងតាម ដីកាតុលាការ បានឱ្យដឹងថា: ជនជាប់ចោទរូបនេះ មានឈ្មោះ អ៊ិន សុខារ៉ាត់ ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាកម្មកររោងចក្រ និង មានទីលំនៅ ក្រុងបាវិត ខេត្តស្វាយរៀង។
ជនជាប់ចោទ ត្រូវបានតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ
រយៈពេល ២ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៦លានរៀល (ប្រមាណ ១.៥០០ ដុល្លារអាម៉េរិក) ដាក់ចូលជា ថវិកាជាតិ។
ឈ្មោះ អ៊ិន សុខារ៉ាត់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ញុះញង់ឱ្យមានការរើសអើង និង បទប្រមាថ តាមបញ្ញត្តិមាត្រា ៤៩៦ និង ៥០២ នៃក្រមព្រហ្មទណ្ឌ ។
គាត់ត្រូវបាន សមត្ថកិច្ចនគរបាលចាប់ខ្លួននៅកន្លែងធ្វើការរបស់ គាត់ ដែលមានទីតាំង ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បី អនុវត្តបន្ត តាមនីតិវិធីច្បាប់។
បច្ចុប្បន្ននេះ ពិរុទ្ធជន អ៊ិន
សុខារ៉ាត់ ត្រូវបានឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ (ម១) ព្រៃស ក្នុង រាជធានីភ្នំពេញ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





