ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្សារវ័យក្មេងសម្លាប់គូស្នេហ៍ រួចលោតពីខុនដូ ជាន់ទី១១  ដើម្បីធ្វើអត្តឃាត តាមក្រោយ??

ភ្នំពេញ៖ បុរសវ័យ២៤ឆ្នាំម្នាក់ ត្រូវបានគេសង្ស័យថា បានច្របាច់ក និងខ្ទប់ច្រមុះមាត់ ស្រី្តជាសង្សារវ័យ២១ឆ្នាំរបស់ខ្លួន រហូតបណ្ដាលឱ្យស្លាប់ក្នុងបន្ទប់ខុនដូ មុនពេលលោតពីជាន់ទី១១ សម្លាប់ខ្លួនតាមក្រោយ។

ហេតុការណ៍នេះ បាន កើតឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅខុនដូ UK៥២៤ ផ្លូវលេខ៥២៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ មាន មករា រីឯ ស្ត្រីរងគ្រោះឈ្មោះ អេង ណាវី បានរស់នៅជាមួយគ្នាប្រមាណ៥ឆ្នាំ។

តាមសាច់ញាតិ ជនសង្ស័យតែងមានអាកប្បកិរិយាប្រច័ណ្ឌជាញឹកញាប់។

មុនកើតហេតុ ជនសង្ស័យបានផ្ញើសារទៅមិត្តភក្តិ ដោយប្រាប់ថា ខ្លួនបានសម្លាប់សង្សាររួចហើយ និងផ្ដល់លេខកូដចូលបន្ទប់។

កោសល្យវិច័យបានបញ្ជាក់ថា អេង ណាវី ស្លាប់ដោយសារស្ទះដង្ហើម។ សាកសពអ្នកទាំងពីរត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>