ខេត្តស្វាយរៀង៖ ចៅក្រមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ឈ្មោះ សុខ ធន់ អាយុ ៤៧ ឆ្នាំ មុខរបរ: អ្នកបើកបររថយន្ត ដែលជាប់ពាក់ព័ន្ធនឹងករណីសមគំនិតក្នុងបទកំហែងយក ពាក់ព័ន្ធនឹងការទារប្រាក់ចំនួន ៩,០០០ដុល្លារ ពីពាណិជ្ជករដឹកក្រណាត់ ម្នាក់ នៅខេត្តស្វាយរៀង។
ជនត្រូវចោទ ឈ្មោះ សុខ ធន់ ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
យោងតាមដីកាតុលាការ, ជនជាប់ចោទ ឈ្មោះ សុខ ធន់ ត្រូវបាន តំណាងអយ្យការ ចោទប្រកាន់ពីបទ: សមគំនិត ក្នុងអំពើកំហែងយក តាមបញ្ញត្តិមាត្រា
២៩, ៣៦៣ និង ៣៦៤ នៃ ក្រមព្រហ្មទណ្ឌ និង ប្រឈមមុខនឹងការ ជាប់ពន្ធនាគារ រយៈពេល ពី ២ ទៅ ៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពីរុទ្ធភាព របស់គាត់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





