ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសខ្មែរ-ឥស្លាម ប្តឹងមន្ត្រីនគរបាលជាន់ខ្ពស់៤ រូប នៅខេត្តស្ទឹងត្រែង ពាក់ព័ន្ធការចាប់ខ្លួនគាត់ ច្រឡំ ហើយ ត្រូវបានតុលាការ ដាក់គុក គាត់ អស់មួយ ឆ្នាំ??

ខេត្តស្ទឹងត្រែង៖ លោក ស្លេះ ហ្វឺត បុរសខ្មែរ-ឥស្លាម អាយុ ៥៦ ឆ្នាំ
រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានដាក់ពាក្យប្តឹងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចពិនិត្យភាពមិនប្រក្រតីពាក់ព័ន្ធនឹងការអនុវត្តដីកាចាប់ខ្លួន ដែលលោកអះអាងថា បានចាប់ខ្លួនលោកខុសអត្តសញ្ញាណ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ហើយ លោកត្រូវបាន តុលាការកាត់ទោស ដាក់ពន្ធនាគារ អស់រយៈពេលជិតមួយឆ្នាំ។

យោងតាមពាក្យប្តឹង លោក ស្លេះ ហ្វឺត បានស្នើសុំឱ្យអគ្គព្រះរាជអាជ្ញាពិនិត្យលើសកម្មភាពរបស់មន្ត្រីនគរបាលយុត្តិធម៌ចំនួន៤រូប ដែលលោកចោទថា ពាក់ព័ន្ធនឹងការចុះអនុវត្តដីកាចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ ដោយមានការភាន់ច្រឡំលើអត្តសញ្ញាណបុគ្គល ចំពោះ រូបគាត់។

មន្ត្រីដែលត្រូវបានរាយឈ្មោះក្នុងពាក្យប្តឹង របស់ ជនរងគ្រោះ ស្លេះ ហ្វឺត បានស្នើសុំឱ្យរួមមាន:

១- លោកវរសេនីយ៍ឯក ទិត្យ សុវណ្ណនី ស្នងការរងនគរបាលខេត្តស្ទឹងត្រែង

២- លោកវរសេនីយ៍ត្រី អ៊ិន សាង អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល

៣- លោកវរសេនីយ៍ឯក ឈូក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែង និង ៥-លោកវរសេនីយ៍ទោ ប៉ាង ឡុច អធិការរងនគរបាលក្រុងស្ទឹងត្រែង។

លោក ស្លេះ ហ្វឺត អះអាងថា ការចាប់ខ្លួន របស់លោកនេះ បានធ្វើឱ្យលោក ត្រូវជាប់ឃុំអស់រយៈពេលជិតមួយឆ្នាំ មុនពេលបញ្ហាអត្តសញ្ញាណត្រូវបានលើកឡើង និងស្នើសុំឱ្យមានការស៊ើបអង្កេត ដើម្បីបញ្ជាក់ពីការទទួលខុសត្រូវរបស់មន្ត្រីពាក់ព័ន្ធ។

លោកបានស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចពិនិត្យដំណើរការអនុវត្តដីកា និងស្វែងរកការពិតជុំវិញករណីនេះ ដើម្បីធានាថា ការអនុវត្តច្បាប់ប្រព្រឹត្តទៅដោយត្រឹមត្រូវ និងមិនប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋដែលគ្មានកំហុស។

ពាក់នឹងករណីខាងលើ ស្នងការនគរបាលខេត្តស្ទឹងត្រែង មិន ទាន់ អាចទាក់ទង ដើម្បីសុំការបំភ្លឺ បានឡើយ នៅថ្ងៃ អាទិត្យ ទី ៦ ខែ កញ្ញានេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>