ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភា បដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ធ្វើឡើងដោយគណៈ កម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ ហើយបញ្ជាក់ជាថ្មីនូវអធិបតេយ្យភាពដែលមិន អាចរំលោភបំពានបានរបស់កម្ពុជាលើទឹកដីរបស់ខ្លួន

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ធ្វើឡើងដោយគណៈ កម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ ហើយបញ្ជាក់ជាថ្មីនូវអធិបតេយ្យភាពដែលមិន អាចរំលោភបំពានបានរបស់កម្ពុជាលើទឹកដីរបស់ខ្លួន ដែលត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំតាមផ្លូវច្បាប់ ដោយសន្ធិសញ្ញាអន្តរជាតិជាប្រវត្តិសាស្ត្រ។នេះបើសេចក្តីថ្លែងការណ៍របស់បណ្ឌិត ឈីវ យីស៊ាង
ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងនាមជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ខ្ញុំសូម ទាត់ចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់ ឯកឧត្តម សមាជិកព្រឹទ្ធសភា Nophadol | In-na ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៦ ការបន្តពង្រាយកងទ័ពទៅមុខ និងការឈ្លានពានតាមផ្លូវអាកាសជាបន្តបន្ទាប់ពីសំណាក់ ប្រទេសថៃ គឺជាការរំលោភបំពានដោយផ្ទាល់លើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងពិធី សារទ្វេភាគីដែលមានស្រាប់។
គណៈកម្មការព្រឹទ្ធសភាកម្ពុជា សូមបដិសេធចំពោះការអះអាងទាំងឡាយរបស់គណៈកម្មការ ប្រឹក្សាយោបល់នៃព្រឹទ្ធសភាថៃ ដោយផ្តល់ជូននូវទិដ្ឋភាពច្បាប់ និងប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ ដូច ខាងក្រោម៖
១. ការបដិសេធភាពស្របច្បាប់នៃការកាន់កាប់ទឹកដីតាមរយៈ “បទឈប់បាញ់” បទឈប់បាញ់មិនផ្តល់អធិបតេយ្យភាពនោះទេ៖ គណៈកម្មការប្រឹក្សាយោបល់នៃព្រឹទ្ធសភាថៃ បាន ដកស្រង់យ៉ាងមិនសមស្របពីសេចក្ដីថ្លែងការណ៍រួមនៃសម័យប្រជុំពិសេសលើកទី៣ នៃគណៈកម្មា- ធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីយកមកធ្វើជាលេសដោះសារចំពោះ ការឈរជើងនាពេលបច្ចុប្បន្នរបស់កងទ័ពថៃ។ តាមការពិត ក្របខ័ណ្ឌបទឈប់បាញ់បណ្តោះអាសន្នមិនអាចត្រូវយកមកកេងចំណេញដោយរើសអើង ដើម្បីធ្វើឱ្យការកាន់កាប់ដោយយោធាដោយខុស ច្បាប់ទៅជាស្របច្បាប់ បង្កើតសិទិ្ធទឹកដីថ្មី ឬពង្រឹងការបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) ជាឯកតោភាគី នោះឡើយ។
ការរំលោភបំពានរបស់ថៃលើក្របខ័ណ្ឌទ្វេភាគី៖ ខ្សែបន្ទាត់ព្រំដែននៅក្នុងតំបន់ដែលមានជម្លោះ ឬ តំបន់ដែលមិនទាន់បានវាស់វែង ត្រូវតែដោះស្រាយដាច់ខាតតាមរយៈសន្ធិសញ្ញាទ្វេភាគីដែលបាន បង្កើតឡើង និងយន្តការការទូតដោយសន្តិវិធី មិនមែនតាមរយៈការរក្សាការឈ្លានពានយោធាទៅ
មុខនោះទេ។
២. ការលាតត្រដាងនូវនិទានកថាភូតភរអំពី”ការបាញ់មុន”និងការវាយប្រហារលើគោលដៅ ស៊ីវិល
ការឈ្លានពានដោយគ្មានការបង្កហេតុទាល់តែសោះពីភាគីកម្ពុជា និងការឃោសនាអកុសលរបស់ ថៃ៖ ថៃនៅតែបន្តការអះអាងដោយគ្មានភស្តុតាងថា កម្ពុជាជាអ្នកផ្ដើមជម្លោះព្រំដែនឆ្នាំ២០២៥ ដើម្បីបិទបាំងអំពើឈ្លានពានជាបន្តបន្ទាប់ និងដោយបង្កើតលេសការពារអំពើបង្កហេតុរបស់ខ្លួន។ លើសពីនេះ ថៃបានប្រើប្រាស់បញ្ហាបទល្មើសឆ្លងដែន និង “ការឆបោកតាមប្រព័ន្ធអនឡាញ” ធ្វើជា លេសភូមិសាស្ត្រនយោបាយ ដើម្បីពង្រាយកម្លាំងយោធា រំលោភបំពានលើដែនអាកាសរបស់កម្ពុជា និងរំលោភបំពានលើទឹកដីអធិបតេយ្យរបស់កម្ពុជា។
ការអំពាវនាវរបស់កម្ពុជាឱ្យមានការផ្ទៀងផ្ទាត់ឯករាជ្យ កម្ពុជាប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាង មុតមាំចំពោះច្បាប់មនុស្សធម៌អន្តរជាតិ។ ជាជាងការទទួលយកការអះអាងឯកតោភាគី និងគ្មានភ ស្តុតាងរបស់ថៃ ដែលដើរតួជាទាំងភាគីជម្លោះផង និងជាចៅក្រមផងនោះ កម្ពុជាអំពាវនាវឱ្យមាន ការវាយតម្លៃកោសល្យវិច័យដោយឯករាជ្យ និងមានការផ្ទៀងផ្ទាត់ជាអន្តរជាតិ ដើម្បីលាតត្រដាងឱ្យ ឃើញច្បាស់ថា ភាគីណាជាអ្នកបាញ់មុន និងយកសហគមន៍ស៊ីវិលជាគោលដៅវាយប្រហារ។
៣. ការបង្វែរការប្រឌិតប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងប្រជាពលរដ្ឋភៀសខ្លួន ស្ថានភាពស្របច្បាប់ ធៀបនឹងវោហាសាស្ត្រដ៏ឃោរឃៅ ៖ ការប៉ុនប៉ងរបស់គណៈកម្មការប្រឹក្សា យោបល់នៃព្រឹទ្ធសភាថ ក្នុងការលាបពណ៌ប្រជាពលរដ្ឋស៊ីវិលកម្ពុជាដែលផ្លាស់ទីលំនៅជាង ២០.០០០ នាក់ ដែលតាមនិយមន័យពិតប្រាកដ គឺជាជនភៀសខ្លួនក្នុងស្រុក (IDPs) ថាជា “អ្នក ចូលទន្ទ្រាន” ដោយការប្រើប្រាស់ទិន្នន័យមិនត្រឹមត្រូវពីរលកជនភៀសខ្លួន UNBRO ឆ្នាំ១៩៧៩ គឺជាការបំភាន់យ៉ាងធ្ងន់ធ្ងរលើការពិតប្រវត្តិសាស្ត្រ។
សិទ្ធិក្នុងការវិលត្រឡប់ ៖ ប្រជាពលរដ្ឋស៊ីវិលទាំងនេះ គឺជាបុគ្គលដែលត្រូវជម្លៀសចេញដោយសារ អស្ថិរភាពព្រំដែនក្នុងតំបន់នាពេលថ្មីៗនេះ ដែលជាលទ្ធផលផ្ទាល់ពីសកម្មភាពល្បិចកលរបស់យោធា ថៃ។ នៅក្រោមច្បាប់អន្តរជាតិ ប្រជាពលរដ្ឋស៊ីវិលទាំងនេះនៅមានសិទ្ធិមិនអាចរំលោភបាន ក្នុងការវិលត្រឡប់ទៅកាន់ដីធ្លី និងផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដែលផ្ទះ សម្បែងជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ដោយសារការវាយប្រហារខាងយោធារបស់ថៃ ត្រូវតែ បញ្ឈប់ជាបន្ទាន់នូវ “យុទ្ធសាស្រ្តហាន់សាច់ក្រក” (salami-slicing strategy) ដ៏សាហាវរបស់ខ្លួន ដែលមានបំណងរំលោភយកដីកម្ពុជាបន្តិចម្ដងៗតាមរយៈការល្បាតដោយគ្មានការអនុញ្ញាត និងការ
បង្ខំឱ្យប្រជាពលរដ្ឋស៊ីវិលផ្លាស់ទីលំនៅ ហើយត្រូវដកកងទ័ពរបស់ខ្លួនចេញទៅវិញ។
៤. ការការពារសិទ្ធិអធិបតេយ្យចំពោះការទូតសភា
គណនេយ្យភាព ជំនួសឱ្យការបង្ខំឱ្យនៅស្ងៀម៖ថៃទទូចឱ្យកម្ពុជានៅស្ងៀម និងចៀសវាងការធ្វើ “អន្ដរជាតូបនីយកម្ម” ជម្លោះទ្វេភាគីនេះ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់វេទិកាសភា តំបន់ និងអន្តរជាតិ គឺជាយន្តការការទូតដោយសន្តិវិធី តម្លាភាព និងស្របច្បាប់។ វាជាកាតព្វកិច្ច របស់យើងក្នុងការជម្រាបជូនសហគមន៍អន្តរជាតិអំពីតថភាពជាក់ស្តែងនៅនឹងកន្លែងផ្ទាល់។ សកម្មភាពត្រូវតែស្របនឹងសម្តី៖ ទំនុកចិត្តទ្វេភាគីពិតប្រាកដ មិនអាចកសាងឡើងដោយសម្ដីត ម្យ៉ាងបានទេ ខណៈពេលដែលភាគីម្ខាងបកស្រាយក្របខ័ណ្ឌនានាដោយរើសអើង រារាំងនីតិវិធី ដែលមិនលំអៀង និងបង្កើនភាពតានតឹងនៅនឹងកន្លែងផ្ទាល់។ សន្តិភាពយូរអង្វែង អាចសម្រេចទៅ បាន លុះត្រាតែភាគីថៃបន្សំការអំពាវនាវរបស់ខ្លួនឱ្យមានការសន្ទនាជាមួយនឹងការគោរពដាច់ខាត ចំពោះច្បាប់អន្តរជាតិ និងព្រំដែនប្រវត្តិសាស្ត្រដែលបានបន្សល់ទុកក្រោមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។
កម្ពុជា នៅតែបន្តប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និង ស្ថិរភាពក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ ការទូតត្រូវតែផ្អែកលើទំនុកចិត្តទៅវិញទៅមក តម្លាភាព និងការគោរពដាច់ខាតចំពោះសន្ធិសញ្ញាដែលមានស្រាប់។ វាជាកាតព្វកិច្ចរបស់យើងក្នុងការធានាថា
អង្គការសភាអន្តរជាតិនានា ទទួលបាននូវរបាយការណ៍ដែលមានមូលដ្ឋានច្បាប់ត្រឹមត្រូវ និង ច្បាស់លាស់អំពីការវិវត្តទាំងនេះ ដើម្បីការពារកុំឱ្យព័ត៌មានមិនពិតមកបិទបាំងផ្លូវឆ្ពោះទៅរកដំណោះ ស្រាយទ្វេភាគី និងសន្តិភាពប្រកបដោយយុត្តិធម៌ និងយូរអង្វែង៕៣រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>