ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន ជនសង្ស័យខ្មែរ-ឥស្លាម២នាក់ ជាប់ពាក់ព័ន្ធការរកស៊ីជួញដូរគ្រឿងញៀននៅខេត្តកំពត !

ខេត្តកំពត: ចៅក្រមស៊ើបសួរ នៃ តុលាការខេត្តកំពត នៅថ្ងៃទី ៦ ខែ កញ្ញានេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជន៣សង្ស័យ ប្រុស-ស្រី ខ្មែរឥស្លាម២នាក់ ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន ប្រព្រឹត្ត នៅក្នុង ភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២៦។

យោងតាមដីកាឃុំខ្លួនរបស់ជនត្រូវចោទ, ជនត្រូវចោទទាំង២ នាក់ មានឈ្មោះ: ១- ឈ្មោះ កែវ ណូត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្ដកំពត ។

២-ឈ្មោះ ម៉ាន់ សារីហ្វាស ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរមុខរបរកសិករ រស់នៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។  

អ្នកទាំង២ គឺជាប្តីប្រពន្ធនឹងគ្នា។

ពួកគេទាំង២ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែ កញ្ញា។

ក្រោយការឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធខេត្តកំពត បានរឹបអូស វត្ថុតាង រួមមាន៖
 –គ្រឿងញៀន  ចំនួន១៤កញ្ចប់ (១២កញ្ចប់តូចនិង២កញ្ចប់ធំ)ទម្ងន់២១៤,១២ក្រាមថ្លឹងទាំងសំបកថង់។ 

–ទូរស័ព្ទដៃចំនួន០៣គ្រឿង។ 

–ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០៣។ 

–ថង់ច្រកគ្រឿងញៀនមួយចំនួន។
–ឧបករណ៍ជក់គ្រឿងញៀន ០៣សម្រាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>