ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានអំពាវនាវឱ្យរួមគ្នាកសាងអនាគតមួយ ដែលស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងក្នុងតំបន់អាស៊ាន អាចសិក្សារៀនសូត្រដោយស្មើភាព ចូលរួមដោយគ្មានការភ័យខ្លាច

នារសៀលថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកម្មវិធី “សម្លេងស្រ្តីខ្មែរឆ្នាំ២០២៦” ។

ក្នុងឱកាសនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានចែករំលែកទស្សនវិស័យស្តីពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រីនៅកម្ពុជា និងក្នុងតំបន់អាស៊ាន ដោយគូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំមិនចាប់ផ្តើមពីតំណែង ឬការអនុញ្ញាតពីអ្នកដទៃឡើយ ប៉ុន្តែចាប់ផ្តើមពីការទទួលស្គាល់តម្លៃរបស់ខ្លួន ការទទួលខុសត្រូវ និងការប្រែក្លាយគំនិតទៅជាសកម្មភាព។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថា ភាពជាអ្នកដឹកនាំរបស់ស្ត្រីមិនមែនជាបញ្ហារបស់ស្ត្រីតែប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍ តម្រូវការផ្នែកសេដ្ឋកិច្ច និងជាអាទិភាពថ្នាក់ជាតិសម្រាប់សហគមន៍អាស៊ានទាំងមូល។ ស្ត្រីត្រូវមានតួនាទីចូលរួម ជាអ្នកធ្វើសេចក្តីសម្រេចចិត្ត អ្នកបង្កើតនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា សហគ្រិន អ្នកកសាងសន្តិភាព និងជាស្ថាបត្យករនៃអនាគតរួមគ្នា។

ដើម្បីជំរុញភាពជាអ្នកដឹកនាំរបស់ស្ត្រី និងស្ត្រីវ័យក្មេង លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងនូវអាទិភាពគន្លឹះចំនួន ៥ រួមមាន៖

  • ចំណេះដឹងផ្នែក STEM ហិរញ្ញវត្ថុ និងឌីជីថល
  • ទំនុកចិត្ត និងភាពជាម្ចាស់លើខ្លួនឯង
  • ការណែនាំ ការជ្រោមជ្រែង និងស្មារតីសាមគ្គីភាព
  • កំណែទម្រង់ស្ថាប័ន
  • គណនេយ្យភាព និងការរៀបចំទិន្នន័យបែងចែកតាមភេទ។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានអំពាវនាវឱ្យរួមគ្នាកសាងអនាគតមួយ ដែលស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងក្នុងតំបន់អាស៊ាន អាចសិក្សារៀនសូត្រដោយស្មើភាព ចូលរួមដោយគ្មានការភ័យខ្លាច និងដឹកនាំដោយភាពជឿជាក់ និងមោទនភាពពេញលេញ។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>