ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ជា រដ្ឋាអតីតស្នងការរងរាជធានីភ្នំពេញ និង បក្ខពួក ៤នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការនាំទំនិញឆ្លងដែនខុសច្បាប់?

ខេត្តបន្ទាយមានជ័យ៖ អតីតស្នងការរងនគរបាលរាជធានីភ្នំពេញ គឺ លោកស្រី ជា រដ្ឋា ត្រូវបានគេរាយការណ៍ថា: ពួកគាត់
ត្រូវបានសមត្ថកិច្ច ជំនាញខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនរួមជាមួយបក្ខពួកចំនួន ៤នាក់ទៀត ជាប់ ពាក់ព័ន្ធនឹងការនាំទំនិញពីប្រទេសថៃឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈសមត្ថកិច្ចកំពុងបង្ក្រាបសកម្មភាពនាំទំនិញឆ្លងដែនដោយគ្មានការអនុញ្ញាត។

ក្រោយការសាកសួរ និងនីតិវិធីពាក់ព័ន្ធ សមត្ថកិច្ចបានបញ្ជូនលោកស្រី ជា រដ្ឋា និង គូកន ទៅកាន់ សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន លោកស្រី ជា រដ្ឋា និងបក្ខពួកទាំង ៤នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីរង់ចាំការអនុវត្តនីតិវិធីបន្តតាមច្បាប់។

ការឃាត់ខ្លួននេះ បានកើតឡើងចំពេលសមត្ថកិច្ចកំពុងពង្រឹងការត្រួតពិនិត្យ និងបង្ក្រាបការនាំទំនិញឆ្លងដែនខុសច្បាប់តាមតំបន់ព្រំដែនកម្ពុជា-ថៃ។

ទាក់ទងនឹង ករណីខាងលើ ជនសង្ស័យ មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>