ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរបរិស្ថាន ខេត្តរតនគិរីបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ក្នុងចេតនាមួលបង្កាច់បង្អួច កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់មន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ដោយគ្មានភស្តុតាង និងការញុះញង់បង្កអំពើហឹង្សាបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិសាធារណៈ

រតនគិរី ៖ នៅថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២៦មន្ទីរបរិស្ថានខេត្តរតនគិរី ឱ្យដឹងជ្រាបថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:ៈ១២នាទីព្រឹក មន្ត្រីឧទ្យានុរក្ស នៃទីស្នាក់រងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ បានចុះល្បាត និងប្រទះឃើញក្រុមជនប្រព្រឹត្តបទល្មើសច្បាប់ប្រមាណ៨០ នាក់ កំពុងជីករករ៉ែមាសដោយអនាធិបតេយ្យ នៅចំណុចភូមិថ្មី (ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ស្ថិតក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃលំផាត់។

មន្ត្រីឧទ្យានុរក្សបានធ្វើការទប់ស្កាត់ និងណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាពដោយសន្តិវិធី ពីព្រោះ នេះជាសកម្មភាពខុសច្បាប់ត្រង់មាត្រា ៨៥០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយពុំមានបង្កជាអំពើ ហឹង្សា ឬការផ្ទុះអាវុធឡើយ ហើយពួកគាត់ក៏បានចាកចេញពីទីនោះ នៅវេលាម៉ោង ១១៖:២០នាទី។ ប្រមាណ ២ម៉ោង ក្រោយមក គឺនៅម៉ោង ១៣:១៥ មន្ទីរបរិស្ថានខេត្តរនគិរីបានទទួលព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំរយំ ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្សម្នាក់។ ហេតុការណ៍ នេះ ត្រូវបានជនឆ្លៀតឱកាសយកមកធ្វើជាការចោទប្រកាន់មកលើមន្ត្រី ឱទ្យានុរក្សផង និងញុះញង់បង្កជាបញ្ហា ឈានដល់ការកម្ទេច និងដុតទីស្នាក់ការរងឧទ្យានុរក្សផង។

មន្ទីរបរិស្ថានខេត្ត សូមធ្វើការបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ក្នុងចេតនាមួលបង្កាច់បង្អួច កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់មន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ដោយគ្មានភស្តុតាង និងសូមថ្កោលទោសចំពោះ ការប្រព្រឹត្តអំពើខុសច្បាប់៖ ការបរិហារកេរ្តិ៍ជាសាធារណៈ ការញុះញង់បង្កអំពើហឹង្សាបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិសាធារណៈ និងការធ្វើឱ្យបាត់បង់ធនធានធម្មជាតិរបស់ជាតិកម្ពុជាយើង។

សូមរំលឹកថា ជម្លោះកើតឡើងនៅលំផាត់! ប្រជាពលរដ្ឋលើកគ្នាចោមរោមដុតកម្ទេចទីស្នាក់ការដែនជម្រកសត្វព្រៃ បន្ទាប់ពីមានករណីស្លាប់អ្នកជីករ៉ែមាសអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅបំផ្លាញទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងខេត្តរតនគិរី កាលពីម៉ោង រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ បន្ទាប់ពីប្រជាពលរដ្ឋមួយក្រុមបានលើកគ្នាមកដុតកម្ទេច ដោយសារការខឹងសម្បារជុំវិញករណីស្លាប់បាត់បង់ជីវិតរបស់ប្រជាពលរដ្ឋជីករ៉ែមាសម្នាក់។ដើមចោទ និងអង្គហេតុនៃព្រឹត្តិការណ៍៖ សកម្មភាពល្បាត ក្រុមការងារមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ៣រូប និងអ្នកល្បាតស្ម័គ្រចិត្ត ១រូប បានចុះល្បាតនៅចំណុច “ព្រៃមាស” ស្ថិតក្នុងភូមិថ្មី (ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ ហើយបានប្រទះឃើញប្រជាពលរដ្ឋប្រមាណ ៨០នាក់ កំពុងសម្រុកចូលជីករ៉ែមាសខុសច្បាប់។ការបញ្ឈប់ និងការគ្រោះថ្នាក់ អាជ្ញាធរបានធ្វើការអប់រំណែនាំឱ្យប្រជាពលរដ្ឋទាំងនោះត្រឡប់ទៅផ្ទះវិញ។ យ៉ាងណាមិញ នៅវេលារសៀលក៏មានរាយការណ៍ថា ពលរដ្ឋម្នាក់ (រស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី) បានជិះម៉ូតូត្រឡប់ទៅផ្ទះ តែបានជួបគ្រោះថ្នាក់ដួលម៉ូតូស្លាប់បាត់បង់ជីវិត។ការទាមទារ និងការឆ្លើយតប៖ភាគីប្រជាពលរដ្ឋ៖ បានចោទប្រកាន់ថា ការដួលម៉ូតូនោះបណ្ដាលមកពីមន្ត្រីឧទ្យានុរក្សបានដេញចាប់ និងមានការផ្ទុះអាវុធ បង្កឱ្យមានការភ័យស្លន់ស្លោ។ភាគីមន្ត្រីជំនាញ ៖ បានច្រានចោលការចោទប្រកាន់នេះទាំងស្រុង ដោយអះអាងថា ក្រុមការងារពុំបានដេញចាប់ ឬផ្ទុះអាវុធឡើយ គឺគ្រាន់តែចុះអប់រំណែនាំតាមនីតិវិធីប៉ុណ្ណោះ។បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជុំវិញករណីអគ្គិភ័យ និងការស្លាប់បាត់បង់ជីវិតនេះ ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>