ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីផ្សព្វផ្សាយតាមបណ្តាញសង្គមចោទប្រកាន់មកលើសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនបុរសម្នាក់ដោយអនុវត្តគ្មានដីការបស់តុលាការ

ចំពោះករណីនេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សសូមជម្រាបជូនសាធារណជននិងបណ្តាញសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថាៈកាល
ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦វេលាម៉ោង១៧និង ៣០នាទី កម្លាំងការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ៣៨៣អ.យ.ប របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនឈ្មោះ ស្រស់ ថាវ័ន្ត ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ នៅមុខហាងកាត់សក់មួយកន្លែង ស្ថិតនៅផ្ទះលេខ២ ផ្លូវ៣៤២ សង្កាត់ច្រាំងចំរេះទី១ខណ្ឌប្ញស្សីកែវ ដើម្បីសាកសួរពាក់ព័ន្ធករណីបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃរងរបួស និងបើករថយន្តគេចវេសពីកន្លែងកើតហេតុ យកមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី អនុវត្តតាមនីតិវិធី។ខណៈដែលសមត្ថកិច្ចចុះអនុវត្តដីកាចំពោះបុរសខាងលើ ក៏មានការរារាំងតវ៉ាពីក្រុមគ្រួសាររបស់គាត់ បង្កបាតុភាពមិនល្អ លុះបន្ទាប់មកក៏មានវត្តមានលោកស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ ជាមួយគ្នានេះ ដោយមានការធានាពីសំណាក់មេធាវីនិងក្រុមគ្រួសារ ទើបលោកស្នងការរង បានអនុញ្ញាតឲ្យបុរសខាងលើ ទៅផ្ទះវិញ. ដោយ មានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ជាមួយនឹងការធានានឹងនាំបុរសឈ្មោះ ស្រស់ ថាវ័ន្ត មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីធ្វើការសាកសួរនិងអនុវត្តតាមនីតិវិធីចំពោះមុខការងារជំនាញរបស់សមត្ថកិច្ច។

បាតុភាពដែលនគរបាលចរាចរណ៍ ចុះអនុវត្តចាប់ខ្លួនបុរសម្នាក់នៅម្តុំហ្គ្រេនភ្នំពេញ ផ្តើមចេញពីករណីនេះជារឿងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ផ្លូវប្រសព្វលេខ៥២៨ និងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បណ្តាលឲ្យក្មេងស្រីជំទង់ម្នាក់ដែលជិះម៉ូតូបាក់ដៃ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ពេលនោះលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនចរាចរណ៍ ក៏ធ្លាប់បង្ហោះលើហ្វេសប៊ុករបស់លោក ឲ្យម្ចាស់ប្រេនមួយចូលខ្លួនដោះស្រាយរឿងបង្កគ្រោះថ្នាក់ចរាចរណ៍។ក្រោយកើតហេតុអ្នកបើករថយន្ត បានបើកគេចមិនបានឈប់ដោះស្រាយនៅកន្លែងកើតហេតុនោះទេ។ បន្ទាប់មក ម្តាយរបស់អ្នកបើករថយន្ត និងមេធាវី បានចូលខ្លួនដោះស្រាយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីផ្តល់សំណងជូនយុវតីរងគ្រោះ ដែលបាក់ដៃម្ខាង។នីតិវិធីបន្ទាប់នគរបាលជំនាញ បានសុំដីកាបញ្ជាឲ្យចូលខ្លួនពីតំណាងអយ្យការ។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ន មុនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យឈ្មោះ ស្រស់ ថាវ័ន្ត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅផ្ទះលេខ១៥៥បេ ផ្លូវកប់ស្រូវ ភូមិឡោកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដោយបង្គាប់ឲ្យចូលខ្លួននៅការិយាល័យចរាចរណ៍ផ្លូវគោក ឲ្យបានមុនថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសាកសួរពាក់ព័ន្ធករណី «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួសអ្នកដទៃ និងបើករថយន្តរត់គេចពីកន្លែងកើតហេតុ»។ក្រោយទទួលបានដីកានេះ, នគរបាលចរាចរណ៍មួយក្រុម ដឹកនាំដោយនាយរងការិយាល័យចរាចរណ៍ម្នាក់ បានចុះអនុវត្តឃាត់ខ្លួន រហូតមានបាតុភាពកើតឡើង និងចែកចាយព្រោងព្រាតតាមបណ្តាញសង្គមប្រមាណ ២ ទៅ ៣ម៉ោង កាលពីល្ងាច និងយប់ថ្ងៃទី៦ ខែកញ្ញា។ចុងក្រោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលទទួលផែនការងារចរាចរណ៍ បានចុះទៅសម្របសម្រួល និងដោះខ្នោះចេញពីដៃវិញ ក្រោយមានការធានាពីមេធាវី និងក្រុមគ្រួសារ នាំឈ្មោះ ស្រស់ ថាវ័ន្ត ចូលខ្លួនដោះស្រាយនៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ។ តាមព័ត៌មាន, ភាគីអ្នកបើករថយន្តបង្ក ចរចាកន្លងទៅ យល់ព្រមសងសំណង១ម៉ឺនដុល្លារ ជូនជនរងគ្រោះ តែនៅលក្ខខណ្ឌខ្លះទៀតមិនទាន់ត្រូវគ្នា៕រក្សាសិទ្ធិដោយ ៖សុទ្ធលី

Screenshot
Screenshot
Screenshot

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>