ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនដែលបុរសម្នាក់បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃរងរបួស ត្រូវបានសម្របសម្រួលបញ្ចប់ បន្ទាប់ពីភាគីរងគ្រោះទទួលសំណង និងដកពាក្យបណ្តឹង

ករណីចុះអនុវត្ត ដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលអនុវត្តដោយមន្ត្រីនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានអនុវត្តតាមនីតិវិធីច្បាប់ ហើយករណីនេះត្រូវបានដោះស្រាយបញ្ចប់នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

តាមការបញ្ជាក់ លោក ស្រស់ ថាវ័ន្ត ដែលមានឈ្មោះក្នុងដីកាបញ្ជាឱ្យចូលខ្លួន បានទទួលស្គាល់កំហុស និងបានផ្តល់សំណងជូនភាគីរងគ្រោះ ដែលបានរងរបួសបាក់ដៃខាងឆ្វេង។

ជាមួយគ្នានេះ ភាគីរងគ្រោះបានយល់ព្រមទទួលយកសំណងដោយស្ម័គ្រចិត្ត និងបានដាក់ពាក្យសុំដកពាក្យបណ្តឹង ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាថ្ងៃនៃការសម្របសម្រួលនេះតទៅ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សសូមជម្រាបជូនសាធារណជននិងបណ្តាញសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថាៈកាល
ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦វេលាម៉ោង១៧និង ៣០នាទីកម្លាំងការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ៣៨៣អ.យ.ប របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនឈ្មោះ ស្រស់ ថាវ័ន្ត ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ នៅមុខហាងកាត់សក់មួយកន្លែង ស្ថិតនៅផ្ទះលេខ២ ផ្លូវ៣៤២ សង្កាត់ច្រាំងចំរេះទី១ខណ្ឌប្ញស្សីកែវ ដើម្បីសាកសួរពាក់ព័ន្ធករណីបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃរងរបួស និងបើករថយន្តគេចវេសពីកន្លែងកើតហេតុ យកមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ខណៈដែលសមត្ថកិច្ចចុះអនុវត្តដីកាចំពោះបុរសខាងលើ ក៏មានការរារាំងតវ៉ាពីក្រុមគ្រួសាររបស់គាត់ បង្កបាតុភាពមិនល្អ លុះបន្ទាប់មកក៏មានវត្តមានលោកស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ ជាមួយគ្នានេះ ដោយមានការធានាពីសំណាក់មេធាវីនិងក្រុមគ្រួសារ ទើបលោកស្នងការរង បានអនុញ្ញាតឲ្យបុរសខាងលើ ទៅផ្ទះវិញ. ដោយ មានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ជាមួយនឹងការធានានឹងនាំបុរសឈ្មោះ ស្រស់ ថាវ័ន្ត មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីធ្វើការសាកសួរនិងអនុវត្តតាមនីតិវិធីចំពោះមុខការងារជំនាញរបស់សមត្ថកិច្ច។

បាតុភាពដែលនគរបាលចរាចរណ៍ ចុះអនុវត្តចាប់ខ្លួនបុរសម្នាក់នៅម្តុំហ្គ្រេនភ្នំពេញ ផ្តើមចេញពីករណីនេះជារឿងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ផ្លូវប្រសព្វលេខ៥២៨ និងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បណ្តាលឲ្យក្មេងស្រីជំទង់ម្នាក់ដែលជិះម៉ូតូបាក់ដៃ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី

Screenshot
Screenshot
Screenshot

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>