ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា នៅចុងខែសីហានិងដេីមខែកញ្ញា ឆ្នាំ២០២៦នេះ អង្គភាពCMAC បានសហការជាមួយអង្គការGolden Westបានផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពសហរដ្ឋអាមេរិកលេីបច្ចេកទេសសំណល់យុទ្ធភណ្ឌសង្គ្រាម និងជាពិសេសលេីការប្រេីប្រាស់ឧបករណ៍បច្ចេកទេសរុករកសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនកងទ័ពអាកាសសហរដ្ឋអាមេរិកផ្នែកជំនាញសំណល់យុទ្ធភណ្ឌសង្គ្រាមនិងក្រុមបច្ចេកទេសយុទ្ធោបករណ៍នៃសារណរដ្ឋកាប៊ូវ័រដេ (Cabo Verde) ដែលការហ្វឹកហ្វឺនស្ថិតក្រោមគម្រោងជំនួយបោសសម្អាតមីនមនុស្សធម៌របស់សហរដ្ឋអាមេរិកគាំទ្រប្រទេសអាហ្វិក។
សូមបញ្ជាក់ថាអង្គការGolden Westជាដៃគូយ៉ាងសំខាន់ជាមួយអង្គភាពCMAC ក្នុងសកម្មភាពកម្ចាត់មីននៅកម្ពុជាជាង២៥ឆ្នាំមកហេីយ ពោលចាប់តាំងពីដេីមឆ្នាំ២០០០មកម្លេះ! ។ រក្សាសិទ្ធិដោយ ៖សុទ្ធលី















