ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារសម្របសម្រួលបញ្ចប់ករណីរោងចក្រលានហ្វា និងប៉ូលស្តា កម្មករនឹងចូលធ្វើការវិញនៅថ្ងៃស្អែក

ប្រធានរដ្ឋបាលដែលបានប្រើពាក្យសម្ដីមិនសមរម្យបានដាក់ពាក្យលាលែង ហើយកម្មករ-កម្មការិនីនឹងចូលធ្វើការវិញនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។
ភ្លាមៗក្រោយទទួលបានព័ត៌មាន ក្រុមការងារក្រសួងបានចុះដល់រោងចក្រលានហ្វា និងប៉ូលស្តា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសម្របសម្រួលដោះស្រាយកង្វល់របស់កម្មករ-កម្មការិនីតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន ផ្លូវជាតិលេខ៥បានបើកចរាចរណ៍ឡើងវិញ ខណៈក្រសួងកំពុងជំរុញការចរចារវាងភាគីទាំងសងខាង ដើម្បីឈានទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងឆាប់រហ័ស។

ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តផ្តល់ព័ត៌មានជូនបងប្អូនអ្នកសារព័ត៌មាន និងសាធារណជនជាបន្តបន្ទាប់៕រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>