ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាល ប្រឆាំងការជួញដូរមនុស្ស ឆ្មក់បង្ក្រាប បារបារាំង២ទីតាំង សង្ស័យបង្កប់សេវាផ្លូវភេទ  និង ឃាត់មនុស្សប្រុស-ស្រី ៣៧នាក់!

ភ្នំពេញ៖ កម្លាំង សមត្ថកិច្ច នៃ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះប្រតិបត្តិការ ឆ្មក់បង្ក្រាបទីតាំងបារបារាំងចំនួន២ ទីតាំង ដែលស្ថិតនៅក្បែរគ្នា ក្នុងខណ្ឌដូនពេញ ដោយសង្ស័យថា អាចមានការបង្កប់សេវាផ្លូវភេទ និង ការប្រើប្រាស់អនីតិជនឱ្យបម្រើការងារ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ ១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១៣០ និងផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបរួមមាន បារដែលមានយីហោ «ហ្វេម ឌឹម» និង «រេដ រ៉ូមែន» ដែលស្ថិតនៅក្បែរគ្នា។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដោយបានបិទច្រកចេញចូលជុំវិញទីតាំង មុនពេលចូលត្រួតពិនិត្យ និង ស្វែងរកវត្ថុតាងពាក់ព័ន្ធនឹងការសង្ស័យ។

តាមការឱ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅ និងប្រកបអាជីវកម្មនៅតំបន់កើតហេតុ ទីតាំងទាំង២នេះត្រូវបានគេសង្កេតឃើញថា មានសកម្មភាពអាជីវកម្មនៅពេលយប់ជ្រៅជាយូរមកហើយ ហើយជារឿយៗមានភ្ញៀវបរទេសចេញចូលរហូតដល់យប់ជ្រៅ ឬទល់ភ្លឺ។

ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា នៅមុខទីតាំងក៏មានការប្រមូលផ្តុំយុវតីវ័យក្មេងមួយចំនួន ដែលឈររង់ចាំទទួលភ្ញៀវ។

សកម្មភាពទាំងនេះបានធ្វើឱ្យមានការសង្ស័យពីប្រជាពលរដ្ឋមួយចំនួនថា អាជីវកម្មខាងលើអាចមានសកម្មភាពផ្សេងពីការបម្រើភេសជ្ជៈធម្មតា។

នៅពេលចុះប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានបិទច្រកចេញចូលនៃទីតាំងទាំង២ និងចូលឆ្មក់ត្រួតពិនិត្យភ្លាមៗ ដើម្បីការពារកុំឱ្យអ្នកពាក់ព័ន្ធអាចរត់គេចខ្លួន ឬលាក់បាំងវត្ថុតាងដែលអាចពាក់ព័ន្ធនឹងបទល្មើស។

ជាលទ្ធផលបឋម កម្លាំងសមត្ថកិច្ច នៃ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនមនុស្សប្រុស និងស្រីសរុបចំនួន ៣៧នាក់ ពីទីតាំងទាំង២ ខាងលើ។

ជនសង្ស័យទាំងអស់ ដែលត្រូវបានឃាត់ខ្លួន ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្ថែមអំពីតួនាទី និងការពាក់ព័ន្ធរបស់ម្នាក់ៗក្នុងសកម្មភាពនៅទីតាំងទាំង២។

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងបន្តសាកសួរ និងប្រមូលព័ត៌មាន ព្រមទាំងពិនិត្យរកភស្តុតាងពាក់ព័ន្ធ ដើម្បីកំណត់ថា តើមានការប្រព្រឹត្តបទល្មើសជាក់ស្តែង ដូចជាការបង្ខំ ឬជួញដូរមនុស្ស ការផ្តល់សេវាផ្លូវភេទដោយខុសច្បាប់ ឬការប្រើប្រាស់អនីតិជនក្នុងសកម្មភាពខុសច្បាប់ នៅក្នុង ទីតាំងទាំង២ ខាងលើ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>