រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ នាស្តីការក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្តីព្រាង «សេចក្តីណែនាំស្តីពីនិយាមប្រតិបត្តិនៃការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា» ជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី សមាជិកគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា មេបញ្ជាការរងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងក្រុមការងាររៀបចំបែបបទនិងនីតិវិធីនៃការបំពេញកាតព្វកិច្ចយោធា ។
កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងយុត្តិធម៌ រួមជាមួយសមាជិក និងមន្ត្រីជំនាញនៃគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ។
នៅក្នុងអង្គកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត និងមន្ត្រីជំនាញក្រសួងយុត្តិធម៌ រួមជាមួយសមាសភាពតំណាងគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានផ្លាស់ប្តូរយោបល់ និងពិនិត្យយ៉ាងល្អិតល្អន់លើលំហូរនីតិវិធីតាមដំណាក់កាល នៃនិយាមប្រតិបត្តិ (SOP) ដើម្បីធានាឱ្យដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងមានសង្គតិភាពផ្នែកគតិយុត្ត។រក្សាសិទ្ធិដោយ CEN













