ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលខេត្តកំពតដកអធិការស្រុកឈូក និងអធិការរង ម្នាក់ បន្ទាប់ពីខ្ជីខ្ជារ ក្នុងការដោះស្រាយ រឿងគ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស២នាក់ នៅស្រុកឈូក !!

ខេត្តកំពត៖ អធិការនគរបាលស្រុកឈូក និង អធិការរងទទួលផែនសណ្តាប់ធ្នាប់ ត្រូវបានដកមកបញ្ឈរជើងនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីបន្តនីតិវិធី ក្រោយត្រូវបានរកឃើញថា: ពួកគេ មានការធ្វេសប្រហែសក្នុងការដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់។

លោកវរសេនីយ៍ឯក ប៉ោ យ៉ា អធិការនគរបាលស្រុកឈូក និងលោកវរសេនីយ៍ទោ ឯក វ៉ាន្នី អធិការរងទទួលផែនសណ្តាប់ធ្នាប់ ត្រូវបានដកមកបញ្ឈរជើង បន្ទាប់ពីការដោះស្រាយករណីគ្រោះថ្នាក់ដំបូង ត្រូវបានចាត់ទុកថា មិនបានអនុវត្តតាមជំនាញ និង មិនបានស្រាវជ្រាវឱ្យបានច្បាស់លាស់អំពីមូលហេតុនៃគ្រោះថ្នាក់។

គ្រោះថ្នាក់នេះ បានកើតឡើងរវាងរថយន្ត និងម៉ូតូ ដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់នៅកន្លែងកើតហេតុ និង អ្នករួមដំណើរម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

តាមព័ត៌មានដែលទទួលបាន ក្រោយកើតហេតុ មន្ត្រីនគរបាលមូលដ្ឋានត្រូវបានចោទថា: មិនបានយកចិត្តទុកដាក់លើការវាស់វែង និងពិនិត្យទីតាំងកើតហេតុឱ្យបានហ្មត់ចត់។

ផ្ទុយទៅវិញ មានការអះអាងដំបូងថា: រថយន្តមិនមានកំហុស និងម៉ូតូជាអ្នកបើកចូលរថយន្ត ព្រមទាំងស្នើសុំគោលការណ៍ដោះលែងអ្នកបើករថយន្ត។

ដោយសារមានភាពមិនប្រក្រតីនេះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ជាឱ្យកម្លាំងជំនាញចរាចរណ៍ថ្នាក់ខេត្ត ដឹកនាំដោយស្នងការរងទទួលផែនចរាចរណ៍ ចុះទៅពិនិត្យ វាស់វែង និងស្រាវជ្រាវករណីឡើងវិញ។

លទ្ធផលនៃការវាស់វែង និងស្រាវជ្រាវជាថ្មី បានបង្ហាញថា រថយន្តបានបើកចូលគន្លងផ្លូវរបស់ម៉ូតូប្រមាណ ២ម៉ែត្រ ៥០សង់ទីម៉ែត្រ ដែលជាភស្តុតាងសំខាន់បង្ហាញថា គ្រោះថ្នាក់នេះបង្កឡើងដោយភាគីរថយន្ត។

ក្រោយរកឃើញការពិត កម្លាំងនគរបាលជំនាញបានតាមចាប់អ្នកបើករថយន្តមកវិញ ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។

ជាមួយគ្នានេះ ស្នងការនគរបាល ខេត្តកំពត ក៏ បញ្ជាឱ្យ ធ្វើការរដកអធិការនគរបាលស្រុកឈូក និងអធិការរងទទួលផែនសណ្តាប់ធ្នាប់ មកបញ្ឈរជើងនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវបានធ្វើឡើង ដើម្បីបន្តនីតិវិធីពាក់ព័ន្ធនឹងការអនុវត្តតួនាទី និងការដោះស្រាយករណីនេះ។

គួររំឭកថា: កាលពីវេលាម៉ោង ១០៖១០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១០៥-១០៦ ស្ថិតក្នុងភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។

តាមរបាយការណ៍ រថយន្ត Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO-9916 បើកបរដោយឈ្មោះ កែម ឡៃ ភេទប្រុស អាយុ៣៤ឆ្នាំ បានធ្វើដំណើរពីទិសខាងកើតទៅខាងលិច ខណៈម៉ូតូ Yamaha PG1 ពណ៌ប៉ារ៉ា ពាក់ផ្លាកលេខ ភ្នំពេញ 1MC-0969 បើកបរដោយឈ្មោះ អ៊ឹម សុខហេង អាយុ៣៤ឆ្នាំ ធ្វើដំណើរពីទិសខាងលិចទៅខាងកើត។

ជនរងគ្រោះឈ្មោះ អ៊ឹម សុខហេង បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកអ្នករួមដំណើរឈ្មោះ នឹម ពិសិត អាយុ១៩ឆ្នាំ បានស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ករណីនេះ បានបង្កឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអនុវត្តតួនាទីរបស់មន្ត្រីជំនាញ ព្រោះការកំណត់មូលហេតុគ្រោះថ្នាក់ និងការអនុវត្តនីតិវិធីត្រូវធ្វើឡើងដោយផ្អែកលើភស្តុតាង និងការវាស់វែងជាក់ស្តែង ដើម្បីធានាភាពយុត្តិធម៌សម្រាប់ភាគីពាក់ព័ន្ធ និងក្រុមគ្រួសារជនរងគ្រោះ៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>