ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកបណ្ឌិត គិន ភា៖ «បើអ្នកបន្លំខ្លួនធ្វើជាអ្នកមានឬឧកញ៉ា មិនយូរមិនឆាប់គង់នឹងអស់ដីផ្នូរម៉ែ, បើបន្លំខ្លួនធ្វើជាអ្នកប្រាជ្ញបណ្ឌិតកវី មិនយូរមិនឆាប់គង់នឹងជ្រកក្រោមអាចម៍ជន្លេន»

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៨ កញ្ញា ២០២៦បានលើកឡើងថា ក្រៅពីសាកលវិទ្យាល័យដើមពោធិ៍ និងសាកលវិទ្យាល័យឈ្មោះដ៏វែងអន្លាយមួយនោះ នៅមានសាកលវិទ្យាល័យ Scam សញ្ញាបត្រមួយចំនួនទៀត ដែលខ្ញុំនឹងបង្ហោះម្តងមួយៗ ដើម្បីឱ្យសាធារណជនបានជ្រាប។ ការណ៍ដែលខ្ញុំបង្ហោះនេះ គ្មានបំណងទៅរិះគន់អ្នកដែលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យខាងលើ ហើយមានចំណេះដឹងនិងសមត្ថភាពសមនឹងសញ្ញាបត្រនោះទេ។ តែខ្ញុំមិនចង់ឃើញបងប្អូនខ្មែរយើងឯទៀត ដែលគ្មានចំណេះដឹងនិងសមត្ថភាពសមនឹងទទួលសញ្ញាបត្រដ៏ខ្ពស់បែបនេះ ទៅចំណាយលុយឥតប្រយោជន៍ទិញក្រដាសសញ្ញាបត្រ ដើម្បីគ្រាន់តែទទួលបានងារសិប្បនិម្មិតមួយជា «បណ្ឌិត» ឬជា «សាស្ត្រាចារ្យបណ្ឌិត» ទាំងខ្លួនឯងគ្មានចំណេះដឹងនិងសមត្ថភាពបន្តិចណាសោះ។

ឯសាកលវិទ្យាល័យសេះហោះទាំងនោះ សុទ្ធតែផ្សាយយីហោថាមកពីសាធារណរដ្ឋអាម៉េរិក (ត្រឹមត្រូវគឺ សហរដ្ឋអាម៉េរិក) ប៉ុន្តែអ្នកស៊ីញ៉េលើក្រដាសសញ្ញាបត្រ «បណ្ឌិត» ឬ «សាស្ត្រាចារ្យបណ្ឌិត» នោះ សុទ្ធតែជាជនជាតិថៃ ឬជនជាតិឥណ្ឌាទេ។ នេះហើយជា Scam ក្នុងវិស័យអប់រំ។ សូមបងប្អូនខ្មែរយើងឈប់ឆ្កួតនឹងរបស់ក្លែងក្លាយទាំងអស់នោះទៅ ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់។ គ្មាននរណាដឹងច្បាស់ជាងសាមីខ្លួនទេថា តើខ្លួនបានរៀនពិតប្រាកដឬអត់ មុននឹងទទួលបានសញ្ញាបត្រដ៏ខ្ពស់បែបនេះ។

បងប្អូនត្រូវចងចាំថា ការបន្លំខ្លួនធ្វើជាអ្នកមានឬឧកញ៉ានេះមួយ មិនយូរមិនឆាប់ គង់នឹងអស់ដីផ្នូរម៉ែ, រីឯការបន្លំខ្លួនធ្វើជាអ្នកប្រាជ្ញបណ្ឌិតកវីនេះមួយ មិនយូរមិនឆាប់គង់នឹងជ្រកក្រោមអាចម៍ជន្លេន៕រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>