ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា៖ នៅថ្ងៃនេះ អង្គការយូណេស្កូបានផ្សព្វផ្សាយរបាយការណ៍ផ្លូវការរបស់បេសកកម្មរួម UNESCO–ICOMOS ដែលបានចុះពិនិត្យប្រាសាទព្រះវិហារពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។ របាយការណ៍បានបញ្ជាក់ពីទំហំនៃការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ បេសកកម្មរកឃើញថា ផលប៉ះពាល់បានធ្វើឱ្យខូចខាតដល់ភាពគង់វង្ស (Integrity), ភាពដើម (Authenticity) និងតម្លៃសកលលេចធ្លោ (Outstanding Universal Value – OUV) របស់ប្រាសាទព្រះវិហារ។

របាយការណ៍បានកត់ត្រាថា មានការកត់ត្រាចំនួន ១៤២ តំបន់ដែលបានខូចខាតពីការវាយប្រហារខែកក្កដា និងចំនួន ៤២០ តំបន់ដែលរងការខូចខាតពីការវាយប្រហារខែធ្នូ ឆ្នាំ២០២៥ ហើយបានពិពណ៌នាថា ទំហំនៃការបំផ្លិចបំផ្លាញពីជម្លោះថ្មីនេះគឺ «មិនអាចប្រៀបធៀបបាន» ជាមួយការខូចខាតពីជម្លោះមុនៗ។

បេសកកម្មក៏បានកត់សម្គាល់យ៉ាងច្បាស់ថា «no area was spared» គឺ «គ្មានតំបន់ណាមួយរួចផុតពីផលប៉ះពាល់ឡើយ»។ មិនត្រឹមតែសំណង់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ទេសចរណ៍ក៏រងការខូចខាតផងដែរ។

អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺ UNESCO–ICOMOS បានវាយតម្លៃថា ប្រាសាទព្រះវិហារកំពុងស្ថិតក្រោម “serious and specific danger” គឺ «គ្រោះថ្នាក់ធ្ងន់ធ្ងរ និងជាក់លាក់ ហើយត្រូវការប្រតិបត្តិការអភិរក្សដ៏សំខាន់ជាបន្ទាន់»។

ប្រាសាទព្រះវិហារ មិនមែនជាមរតករបស់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែជាបេតិកភណ្ឌរបស់មនុស្សជាតិ។ ការការពារប្រាសាទព្រះវិហារ គឺជាកាតព្វកិច្ចដែលត្រូវទទួលខុសត្រូវដោយគោរពច្បាប់អន្តរជាតិ និងដោយមិនអនុញ្ញាតឱ្យជម្លោះប្រដាប់អាវុធបន្តបំផ្លាញមរតកវប្បធម៌ដែលមិនអាចជំនួសវិញបាន។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>