លោកវរសេនីយ៍ទោ ចាន់ ដារ៉ា ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត១ម៉ឺនដុល្លារបានទទួលស្គាល់ការបេីកបរបុកកិនទាងាប់ចំនួន ៩០០ក្បាលនិងបានយល់ព្រមចេញមកដោះស្រាយសងសំណងចំនួន ១០លាន រៀល ជូនដល់ក្មួយស្រីកសិករចិញ្ចឹមទាឈ្មោះ ម៉ៃ ទូច រួចហើយនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦។
យោងតាមកិច្ចសន្យាសម្របសម្រួល
នៅថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនិងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦បានឲ្យដឹងថា នាងខ្ញុំឈ្មោះ ម៉ៃ ទូច ភេទ ស្រី អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរ និងប្តីឈ្មោះ ណន ណាត អាយុ ៤៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ស្វាយអណ្តូង ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។ បានព្រមទទួសំណង ពីឈ្មោះ ចាន់ ដារ៉ា ភេទ ប្រុស អាយុ ៤២ឆ្នាំ មានតួនាទីជាប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នគរបាលខេត្តព្រៃវែង បានទទួលស្គាល់ថា ខ្លួនបានបើកឡានពីទិសខាងត្បូងទៅជើង កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៥:៤៥នាទីព្រឹក បានបុកកិនទាងាប់អស់ចំនួន ៩០០ក្បាល នៅលើផ្លូវចំណុចខាងលិចវត្តស្វាយអណ្តូង ស្ថិតនៅក្នុងភូ ក្នុងភូមិស្វាយអណ្តូង ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។ ហើយភាគីតាំងពីរបានព្រមព្រៀងប្រគល់ និងទទួល ប្រាក់ចំនួន ១០, ១០,០០០,០០០រៀល (ដប់លានរៀលគត់) ដើម្បីបញ្ចប់រឿង។ រក្សាសិទ្ធិដោយ ៖សុទ្ធលី






