ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ ដាក់ដេញថ្លៃលក់ វត្ថុតាង ដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋម៉ូតូ ១២៨ គ្រឿង និងយានផ្សេងៗ ៣១៥ គ្រឿងរបស់សាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ក្រសួងយុត្តិធម៌បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ដេញថ្លៃលក់ វត្ថុតាង ដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ (គ.គ.ច.វ.) របស់សាលាដំបូងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីព្រឹក។

គណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង (គ.គ.ច.វ.) ដែលត្រូវបានបង្កើតឡើងស្របតាម ប្រកាសរួមលេខ ១៩២ សហវ.ប្រក.អទច ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា គ.គ.ច.វ. នឹងធ្វើការ ដាក់លក់ដេញថ្លៃជាសាធារណៈនូវ វត្ថុតាង ជាសំណល់អេតចាយ រួមមាន៖ ទោចក្រយានយន្តសរុបចំនួន ១២៨គ្រឿង និងយានផ្សេងៗសរុបចំនួន ៣១៥គ្រឿង (ម៉ូតូរ៉ឺម៉ក កង់បីខ្មែរ ផាស់អាប់ រទេះអេតចាយ និងកង់) របស់សាលាដំបូងរាជធានីភ្នំពេញ។

រូបវន្តបុគ្គល និងនីតិបុគ្គលទាំងអស់ អាចចូលរួមដេញថ្លៃបាន ដោយត្រូវបំពេញសំណុំបែបបទ និង លក្ខខណ្ឌដូចមានចែងក្នុងសៀវភៅបន្ទុកដេញថ្លៃ។

ចំនួន និងតម្លៃមូលដ្ឋាននៃចលនវត្ថុ ព្រមទាំងកាលបរិច្ឆេទនៃដំណើរការដេញថ្លៃមានដូចខាងក្រោម៖

ចំនួនម៉ូតូ ៖ ១២៨ គ្រឿងក្នុងតម្លៃមូលដ្ឋានចំនួន៣,៤៥៦ ដុល្លារអាមេរិក។ យានផ្សេងៗ ៖ ៣១៥ គ្រឿងក្នុងតម្លៃមូលដ្ឋាន
ចំនួន៤២,៥១២ ដុល្លារអាមេរិក។

កន្លែងលក់ និងទទួលពាក្យស្នើសុំចូលរួមដេញថ្លៃ៖ នៅ អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃ ក្រសួងយុត្តិធម៌ រៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ១១:០០ នាទីព្រឹក និង ចាប់ពីម៉ោង ០២:០០ នាទីរសៀល ដល់ម៉ោង ០៥:០០ នាទីល្ងាច។

កន្លែង និងដំណើរការដេញថ្លៃ៖ នឹងប្រព្រឹត្តទៅនៅ អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃ ក្រសួងយុត្តិធម៌ តាមកាលបរិច្ឆេទដែលនឹងជូនដំណឹងនៅពេលក្រោយ។

គ.គ.ច.វ. សូមរក្សាសិទ្ធិកែប្រែកាលបរិច្ឆេទ និងទីកន្លែងដែលបានជម្រាបជូនខាងលើក្នុងករណីចាំបាច់។
សេចក្តីជូនដំណឹង ស្តីពីការដាក់ដេញថ្លៃលក់ វត្ថុតាង ដែលត្រូវ បានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ (គ.គ.ច.វ.) របស់សាលាដំបូង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីព្រឹក។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>