ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចផ្សព្វផ្សាយ និងណែនាំស្ដីពីការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល តាមរយៈគម្រោងស្ដារជីវភាព និងការផ្ដល់ការងារជាបណ្ដោះអាសន្ន

រាជធានីភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចផ្សព្វផ្សាយ និងណែនាំស្ដីពីការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល តាមរយៈគម្រោងស្ដារជីវភាព និងការផ្ដល់ការងារជាបណ្ដោះអាសន្ន។ កិច្ចប្រជុំនេះ នារសៀលថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង មានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ខេត្តគោលដៅចូលរួមតាមប្រព័ន្ធនិម្មិត (Zoom)។

ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ជូនថា ដើម្បីឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិដែលប្រជាពលរដ្ឋកំពុងប្រឈម ជាពិសេសប្រជាពលរដ្ឋដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីអន្ដរាគមន៍គ្រប់ជ្រុងជ្រោយ ដើម្បីជួយស្ដារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ និងជាពិសេសគ្រួសារក្រីក្រមានការប៉ះពាល់ជាខ្លាំងពីវិបត្តិនេះ។ ជាមួយគ្នានេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងចូលរួមអនុវត្តកម្មវិធីអន្តាគមន៍នេះ តាមរយៈការងារសាងសង់ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធជនបទប្រហែល ៤ ០០០គ.ម. ដោយប្រើប្រាស់កម្លាំងពលកម្មជាមូលដ្ឋាន ប្រមាណ ៧០%។ គម្រោងនេះនឹងត្រូវអនុវត្ត សម្រាប់រយៈពេលសរុបប្រមាណ ១៨ខែ ហើយនឹងអាចផ្ដល់ការងារជាបណ្ដោះអាសន្នដល់ប្រជាពលរដ្ឋប្រហែល ១០ម៉ឺននាក់ នៅក្នុងខេត្តគោលដៅចំនួន ១៥ខេត្ត រួមមាន៖ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កំពត ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់នូវអនុសាសន៍មួយចំនួន ជូនដល់អង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ ដើម្បីចូលរួមចំណែកជំរុញ និងបង្កើនយន្តការសម្រាប់អនុវត្តគម្រោងខាងលើនេះ ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងនិរន្តរភាពស្របតាមទិសដៅ គោលបំណង និងការរំពឹងទុក៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>