ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានពន្ធដារចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងការអនុវត្តការកែតម្រូវទឹកប្រាក់ពន្ធដែលបានបង់នៅធនាគារពាណិជ្ជជាដៃគូ ចំពោះការប្រកាសពន្ធប្រចាំខែ និងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូនលោក-លោកសីជា អភិបាល ឬបណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាស និងភ្នាក់ងារសេវាកម្មពន្ធដារ ឱ្យបានជ្រាបថា កន្លងមក អគ្គនាយកដ្ឋាន ពន្ធដារបានដាក់ចេញឱ្យប្រើប្រាស់នូវ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ និងការកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ និងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា សហគ្រាសមួយចំនួនបានអនុវត្តនីតិវិធីស្នើសុំ មោឃៈបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធនៅធនាគារពាណិជ្ជជាដៃគូ ដើម្បីកែតម្រូវការប្រកាសពន្ធឡើងវិញ ករណីដែល សហគ្រាសឃើញថាមានកំហុសឆ្គង ដោយផ្អែកលើមូលដ្ឋាននៃការភាន់ច្រឡំ ឬភ្លាំងភ្លាត់ក្នុងការប្រកាសពន្ធ និងបង់ ប្រាក់ពន្ធ។ ក្នុងគោលបំណងដើម្បីពង្រឹងលើការគ្រប់គ្រងការកែតម្រូវលិខិតប្រកាសពន្ធ ប្រកបដោយប្រសិទ្ធភាព និង ស័ក្ដិសិទ្ធិភាព អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការណែនាំដល់លោក-លោកស្រីជាអភិបាល ឬបណ្ណាធិការ ឬកម្មសិទ្ធិករ សហគ្រាស និងភ្នាក់ងារសេវាកម្មពន្ធដារ ត្រូវកែប្រែប្រតិបត្តិការនីមួយៗ ដោយអនុវត្តនីតិវិធីស្នើសុំកែតម្រូវលិខិតប្រកាស ពន្ធប្រចាំខែ ឬប្រចាំឆ្នាំ តាមរយៈមុខងារកែតម្រូវលិខិតប្រកាសពន្ធ នៅក្នុងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ ប្រចាំខែ និងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ (e-Filing និង ToI e-Filing) ស្របតាមសេចក្ដីណែនាំលេខ ១៤៦៨៤ អពដ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ស្តីពីនីតិវិធីនៃការកែតម្រូវលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ និងសេចក្ដីណែនាំលេខ ៤៥៤១៧ អពដ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីនីតិវិធីនៃការកែតម្រូវលិខិត ប្រកាសពន្ធប្រចាំខែ តាមអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក-លោកស្រីជា អភិបាល ឬបណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាស និងភ្នាក់ងារសេវាកម្មពន្ធដារ យកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារន សេចក្ដីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>