ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយ័តករទូរគមនាគមន៏កម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់ការនាំចូល ផ្គត់ផ្គង់ និងចែកចាយទូរស័ព្ទចល័ត ថេប្លែត កុំព្យូទ័រ វិទ្យុទាក់ទង (Walkie-Talkie) និងគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ផ្សេងទៀត ដែលក្លែងក្លាយ និង/ឬ ដែល ប្រើប្រាស់រួច (មួយទឹក) ពីបរទេស

រាជធានីភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនបណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយ បោះដុំនិង / ឬលក់ចែកចាយបន្ត ដែលបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារ បរិក្ខារទូរគមនាគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ថា ន.ទ.ក. បានរកឃើញថា មានពាណិជ្ជករមួយចំនួនបាននិងកំពុង នាំចូល ផ្គត់ផ្គង់ ចែកចាយ ផ្សព្វផ្សាយលក់ និងទទួលទិញនិងលក់បន្តនៅលើគេហទំព័រ (Website) និងបណ្តាញសង្គម (Social Media) នានារបស់ខ្លួន នូវគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ក្លែងក្លាយ និង/ឬ ដែលប្រើប្រាស់រួច (មួយទឹក) ពីបរទេស ជាប្រភេទទូរស័ព្ទចល័ត ថេប្លែត កុំព្យូទ័រ វិទ្យុទាក់ទង(Walkie-Talkie) និងគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ ផ្សេងទៀត (ដូចមានបង្ហាញក្នុងតារាងឧបសម្ព័ន្ធ) មកព្រះរាជាណាចក្រកម្ពុជា ដោយគ្មានវិញ្ញាបនបត្រទទួលស្គាល់ គុណវុឌ្ឍជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ (Qualified Agent – QA) គ្មានវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទ (Type Approval – TA) ចំពោះម៉ូដែលនីមួយៗនៃគ្រឿងសម្ភារបរិក្ខារ ទូរគមនាគមន៍ និងគ្មានលិខិតអនុញ្ញាតនាំចូលគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ (Import Permit – IP) ពី ន.ទ.ក. នោះទេ ដែលទង្វើទាំងនេះផ្ទុយនឹងមាត្រា ១៥ និងមាត្រា ១៦ នៃច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ បន្ថែមពីនេះ គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ក្លែងក្លាយ និង / ឬ មួយទឹក ពីបរទេស ជាពិសេសទូរស័ព្ទចល័ត និងវិទ្យុទាក់ទង មានហានិភ័យខ្ពស់ចំពោះសេវាសំខាន់ៗរបស់ជាតិរួមមាន សេវាសុវត្ថិភាពសាធារណៈ សង្គ្រោះបន្ទាន់ សន្តិសុខជាតិ អាកាសចរណ៍ នាវាចរណ៍ និងសេវាវិទ្យុគមនាគមន៍របស់វិស័យការពារជាតិ ព្រោះឧបករណ៍ទាំងនេះ អាចបង្កការឆ្លងរំខានដល់ហ្វ្រេកង់ស៍វិទ្យុសេវាទាំងនេះ ដោយហេតុថាគ្រឿងសម្ភារបរិក្ខារវិទ្យុគមនាគមន៍ទាំងនោះ អាចត្រូវបានកែប្រែហ្វ្រេកង់ស៍វិទ្យុ កម្រិតថាមពលផ្សាយ និងលក្ខណៈបច្ចេកទេសផ្សេងទៀត ខុសស្ដង់ដាកំណត់ មុននឹងធ្វើការនាំចូលមកព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងហានិភ័យខាងលើ គ្រឿងសម្ភារបរិក្ខារក្លែងក្លាយ និង/ឬ មួយទឹកទាំងនោះ ដែលមិនត្រូវបានធ្វើតេស្ត អនុលោមភាពតាមស្តង់ដាសុវត្ថិភាពនិងស្តង់ដាបច្ចេកទេសដោយស្ថាប័នមានសមត្ថកិច្ច អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់អ្នកប្រើប្រាស់និងបង្កហានិភ័យដល់សណ្ដាប់ធ្នាប់សាធារណៈដោយសារ៖ កង្វះសុវត្ថិភាពថ្មនិងប្រព័ន្ធសាកថ្ម កង្វះសុវត្ថិភាពផ្នែកអគ្គិសនី
ការឡើងកម្ដៅខ្លាំង ដែលបង្កជាហានិភ័យអគ្គិភ័យ
កម្រិតនៃការសាយភាយដែនអេឡិចត្រូម៉ាញ៉េទិក (EMF Exposure) លើសស្ដង់ដាកំណត់ ដែលអាច ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ម្កុG-dr
www.trc.gov.kh

សមត្ថភាពនៃការសម្របទៅនឹងដែនអេឡិចត្រូម៉ាញ៉េទិក (EMC) មិនស្របតាមស្ដង់ដាកំណត់ ដំណើរការមិនល្អដោយសារការកែប្រែ Hardware ឬ Software ដែលបណ្តាលមកពីគ្រឿងសម្ភារបរិក្ខារ ផលិតសម្រាប់ការប្រើប្រាស់នៅទីផ្សារផ្សេង
អ្នកប្រើប្រាស់ខាតបង់ប្រាក់កាសនិងពេលវេលា ដោយសារគ្រឿងសម្ភារបរិក្ខារមិនមានគុណភាព
ជនទុច្ចរិតអាចយកគ្រឿងសម្ភារបរិក្ខារទាំងនេះទៅធ្វើជាឧបករណ៍សម្រាប់បម្រើឱ្យសកម្មភាពឆបោក
តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)
ការបង្កផលប៉ះពាល់ដល់បរិស្ថាន ព្រោះគ្រឿងសម្ភារបរិក្ខារទាំងនេះជាសំរាមអេឡិចត្រូនិកពីបរទេស។ ដើម្បីលើកកម្ពស់សុវត្ថិភាពសាធារណៈ បង្ការការឆ្លងរំខានហ្វ្រេកង់ស៍វិទ្យុដល់សេវាសំខាន់ៗ និងធានាដល់ការ ប្រកួតប្រជែងដោយស្មោះត្រង់ ការការពារអ្នកប្រើប្រាស់ និងរួមចំណែកការពារបរិស្ថានកម្ពុជា ន.ទ.ក. អំពាវនាវដល់ បណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំនិង / ឬលក់ចែកចាយបន្តទាំងអស់ដែលបាននិងកំពុង នាំចូល ផ្គត់ផ្គង់ ចែកចាយ ផ្សព្វផ្សាយលក់ និងទទួលទិញនិងលក់បន្តគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ក្លែងក្លាយ និង/ឬ មួយទឹក ពីបរទេស ជាប្រភេទទូរស័ព្ទចល័ត ថេប្រេត កុំព្យូទ័រ និងវិទ្យុទាក់ទង (Walkie-Talkie) ជាដើម ត្រូវ បញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ និងត្រូវស្វះស្វែងបំពេញភាពស្របច្បាប់ ដោយត្រូវដាក់ពាក្យស្នើសុំ វិញ្ញាបនបត្រទទួលស្គាល់គុណវុឌ្ឍជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ (QA) នៅ ន.ទ.ក. យ៉ាងយូរក្នុងរយៈពេល ៦០ (ហុកសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹងនេះ និងត្រូវនាំចូល ផ្គត់ផ្គង់ ចែកចាយ ផ្សព្វផ្សាយលក់ និងទទួលទិញនិងលក់បន្តតែគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ណា ដែលថ្មី មានប្រភពច្បាស់លាស់ ស្របច្បាប់ និងមានវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទ (TA) ពី ន.ទ.ក. ប៉ុណ្ណោះ។
ក្នុងករណី បណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំនិង/ឬលក់ចែកចាយបន្តទាំងអស់នៅត បន្តសកម្មភាពនាំចូល ផ្គត់ផ្គង់ ចែកចាយ ផ្សព្វផ្សាយលក់ និងទទួលទិញនិងលក់បន្តគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ ក្លែងក្លាយ និង / ឬ មួយទឹក ពីបរទេស និង/ឬ មិនមកបំពេញភាពស្របច្បាប់តាមកាលបរិច្ឆេទកំណត់ខាងលើទ ន.ទ.ក. នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយរឹបអូសគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ខុសច្បាប់ ផាកពិន័យ បិទគេហទំព័រ ផ្សព្វផ្សាយ និង / ឬ អនុវត្តវិធានការផ្សេងៗទៀតស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
ន.ទ.ក. សូមអំពាវនាវដល់បណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំនិង / ឬលក់ចែកចាយ បន្តដែលបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចនាំចូល ផ្គត់ផ្គង់ ចែកចាយ ផ្សព្វផ្សាយលក់ និងទទួលទិញនិងលក់បន្ត គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ដោយស្របច្បាប់ទាំងអស់ ចូលរួមសហការនិងរាយការណ៍អំពីអត្តសញ្ញាណ និង អាសយដ្ឋានរបស់បុគ្គល ក្រុមហ៊ុន សហគ្រាស ឬឃ្លាំងស្តុកគ្រឿងសម្ភារបរិក្ខាររបស់ពាណិជ្ជករ ឬតំណាងលក់ ចែកចាយបោះដុំគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ដែលខុសច្បាប់ទាំងអស់មក ន.ទ.ក. តាមរយៈទូរស័ព្ទលេខ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីមែល info@trc.gov.kh។
យោងសេចក្តីដូចបានជូនដំណឹងខាងលើ សូមបណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំ និង/ឬលក់ចែកចាយបន្ត ដែលបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចនាំចូល ផ្គត់ផ្គង់ ចែកចាយ ផ្សព្វផ្សាយលក់ និង ទទួលទិញនិងលក់បន្តគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ទាំងអស់ជ្រាបនិងចូលរួមសហការ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>