ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី-Village de la Francophonie>>> ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ក្រសួងទេសចរណ៍ សូមជម្រាបជូន ក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន សមាគម ទេសចរណ៍ បណ្តាញសារព័ត៌មាន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» និងក្រោមការប្រគល់ភារកិច្ចពី រាជរដ្ឋាភិបាល តាមរយៈគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ។ នៅក្នុងបរិវេណ ភូមិហ្វ្រង់កូហ្វូនី នឹងមានការរៀបចំសកម្មភាពសំខាន់ៗមួយចំនួនរួមមាន៖

ទី១៖ ទីតាំងរៀបចំពន្លាជាតិរបស់ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ (OIF)

ទី២៖ ទីតាំងសម្តែងសិល្បៈ និងទស្សនីយភាពវប្បធម៌ប្រចាំថ្ងៃ ដែលរៀបចំដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងបើកឱកាសឱ្យមានការចូលរួមសម្តែងពីប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី

ទី៣៖ ទីតាំងរៀបចំសន្និសីទ និងសិក្ខាសាលា សម្រាប់ក្រសួង ស្ថាប័នសាធារណៈ ប្រទេសជាសមាជិក អង្គការហ្វ្រង់កូហ្វូនី និងស្ថាប័នពាក់ព័ន្ធ

  • ទី៤៖ ទីតាំងរៀបចំស្តង់ពិព័រណ៍ទូទៅរបស់ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ស្តង់
  • ទី៥៖ ទីតាំងរៀបចំភូមិអាហារហ្វ្រង់កូហ្វូនី ដែលបើកឱកាសឱ្យមានការចូលរួមតាំងបង្ហាញម្ហូបអាហារ ខ្មែរ និងម្ហូបអាហារនៃបណ្តាប្រទេសហ្វ្រង់កូហ្វូនី និងសកម្មភាពអមជាច្រើនទៀត។

ក្នុងន័យនេះ ដើម្បីជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការធ្វើជាម្ចាស់ផ្ទះ «កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វនីលើកទី២០ ឆ្នាំ២០២៦ និងព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ក្រសួងទេសចរណ៍ សូមអញ្ជើញគ្រប់ ភាគីពាក់ព័ន្ធ ចូលរួមព្រឹត្តិការណ៍នេះតាមរយៈការរៀបចំស្តង់ពិព័រណ៍ ពិសេសនៅតំបន់ទី៤ និងទី៥ ដើម្បីតាំង បង្ហាញសមិទ្ធផល ស្នាដៃ ផលិតផល និងសេវាកម្ម ការតាំងបង្ហាញម្ហូបអាហារ និងសកម្មភាពនានាដូចបានជម្រាប ជូនខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>