ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ សហការជាមួយ ក្រុមហ៊ុន G Adventures បានរៀបចំពិព័រណ៍វត្តភ្នំ«Wat Phnom Fair »នេះឡើង ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាច្រេីនមកទស្សនាប្រទេសកម្ពុជា

ភ្នំពេញ៖ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ក្រុមហ៊ុន G Advantures សម្រេចជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ២០២៦។
ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកពិព័រណ៍វត្តភ្នំ«Wat Phnom Fair »
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូ GX Summit ២០២៦ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាបេះដូង និងជានិមិត្តរូបនៃប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណដ៏រុងរឿងនៃរាជធានីភ្នំពេញ។
ក្នុងការរៀបចំពិព័រណ៍វត្តភ្នំ«Wat Phnom Fair »” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដោយក្រសួងទេសចរណ៍ សហការជាមួយ ក្រុមហ៊ុន G Adventures បានរៀបចំពិព័រណ៍នេះឡើង ដែលមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមប្រមាណ ៧០០នាក់ ក្នុងភាពសប្បាយរីករាយនិងមានទំនុកចិត្តខ្ពស់។ពិព័រណ៍វត្តភ្នំ «Wat Phnom Fair »គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រេីន នៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ដោយព្រឹត្តិការណ៍នេះបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាច្រេីនមកទស្សនាប្រទេសកម្ពុជា ជាពិសេសមានឱកាសស្វែងយល់កាន់តែច្បាស់អំពីភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ និងប្រពៃណីរបស់កម្ពុជា តាមរយៈការតាំងបង្ហាញនូវទស្សនីយភាពជាច្រេីនរួមមានការលេងល្បៃងប្រជាប្រិយ ការសម្ដែងសិល្បៈបុរាណ ការរាំវង់ និងការភ្លក់ម្ហូបអាហារខ្មែរជាច្រេីនសម្បូរបែបទៀត។
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានលើកឡើងពីប្រវត្តិនៃការកកើតឡើងនៃរាជធានីភ្នំពេញ តាំងពីឆ្នាំ១៤៣៤និងអ្វីដែលបានកើតឡើងចំពោះទីក្រុងមួយនេះ ដោយឯកឧត្ដម បញ្ជាក់ថា ទីក្រុងភ្នំពេញ បានទទួលភាពជូចត់ជាច្រើន ពិសេស ក្នុងរបបប្រល័យពូជសាស្ត្រប៉ុល ពត ធ្វើឱ្យរាជធានីភ្នំពេញធ្លាក់ដល់ចំណុចសូន្យ គ្មានអ្វីទាំងអស់។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី អនុវត្តតាម គោលនយោបាយឈ្នះ ឈ្នះបានធ្វើឱ្យប្រទសដ៏កំសត់មួយនេះ មានការអភិវឌ្ឍរីកចំរើន ដូចសព្វថ្ងៃ មានសុខ សុវត្ថិភាព ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់មកដើរលេងកំសាន្តនៅប្រទេសកម្ពុជា ក្នុងទំនុកចិត្តខ្ពស់។ សំរាប់ទស្សនៈកិច្ច ទេសចរណ៍របស់
ក្រុមហ៊ុន G Adventures នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ បានធ្វើឱ្យវិស័យទេសចរណ៍កើនឡើងមួយកម្រិតថែមទៀត ហើយក៏នឹងបន្តភាពទាក់ទាញឱ្យភ្ញៀងទេសចរណ៍ផ្សេងទៀតមកលេងនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា៖ ការរៀបចំពិព័រណ៌វត្តភ្នំនាពេលនេះគឺបានធ្វើឱ្យភ្ញៀវទេសចរទាំងអស់មានឱកាសស្វែងយល់កាន់តែច្បាស់អំពីភាពសម្បូរបែបនៃវប្បធម៌អរិយធម៌និងប្រពៃណីរបស់ព្រះរាជាណាចក្រកម្ពុជាតាមរយៈការតាំងបង្ហាញនូវទស្សនីយភាពជាច្រើន ដែលបានរៀបចំឡើងនាពេលនេះ ដែលរួមមាន ការលេងល្បែងប្រជាប្រិយការសម្តែងសិល្បៈបុរាណការស្លៀកពាក់តាមបែបប្រពៃណីខ្មែរការរាំវង់ ការភ្លក់ម្ហូបអាហារព្រមទាំងសកម្មភាពទស្សនីយភាពជាច្រើនផ្សេងៗទៀតយ៉ាងសម្បូរបែប។
ក្នុងឱកាសនោះដែរឯកឧត្ដម ឃួង ស្រេង សូមជូនពរឱ្យដំណើទស្សនកិច្ចនៃការរៀបចំឡើងដោយក្រុមហ៊ុនទេសចរណ៍អន្តរជាតិ G Adventures នៅក្នុងព្រះរាជាណាចក្រកម្ពុជានា រដូវបៃតងនេះទទួលបាននូវភាពជោគជ័យប្រកបដោយសេចក្តីសុខសុវត្ថិភាពភាពរីករាយជាពិសេសទទួលបាននូវបទពិសោធន៍ល្អៗនិងអនុស្សាវរីយ៍ថ្មីៗមិនអាចបំភ្លេចបាន។
ថ្លែងនាឱកាសនោះ ឯកឧត្តមហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៌បានសម្តែងនូវការកោតសរសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះលោក ព្រូស ពូន ធីប (Mr. Bruce Poon Tip) ស្ថាបនិកក្រុមហ៊ុន G Adventures និងសហការី ដែលបានផ្តល់ទំនុកចិត្ត និងសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងការជ្រើសយកព្រះរាជាណាចក្រកម្ពុជា ជាទីតាំងរៀបចំមហាសន្និបាតប្រតិបត្តិករទេសចរណ៍ពិភពលោក (GX Summit) ឆ្នាំ២០២៦ ដ៏មានសារៈសំខាន់នេះ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព មានភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីគ្រប់ទិសទីនៅលើសកលលោក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមថា កម្ពុជាមិនមែនមានត្រឹមតែភាពអស្ចារ្យនៃប្រាសាទអង្គវត្ត និងបុរាណដ្ឋាននានានៅខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែ លើសពីប្រាសាទ (Beyon temple) កម្ពុជា អាចផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធទេសចរណ៍ពិសេស ភាពរួសរាយរាក់ទាក់ ភាពស្មោះត្រង់របស់ប្រជាជន ដែលពិភពលោកបានទទួលស្គាល់ជា ស្មាមញញឹមខ្មែរ ម្ហូបអាហារដ៏សម្បូរបែប និងឆ្ងាញ់ពិសារ សិល្បៈ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏យូរលង់ ដែលទាំងអស់នេះ គឺជាអត្តសញ្ញាណខ្មែរ និងពោរពេញដោយភាពល្អឯកដ៏វិសេសវិសាល (Authenticity)។
ជាមួយនឹងការរៀបចំក្នុងពិធីបើក ពិព័រណ៍វត្តភ្នំពិព័រណ៍វត្តភ្នំ«Wat Phnom Fair » ក៏មានការលេងល្បែងប្រជាប្រិយការសម្តែងសិល្បៈបុរាណការស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ការរាំវង់ ការភ្លក់ម្ហូបអាហារព្រមទាំងសកម្មភាពទស្សនីយភាពជាច្រើនផ្សេងៗទៀត។
ក្នុងរាត្រីដ៏ត្រកាលនោះ ភ្ញៀវជាតិ-អន្តរជាតិ ដែលបានចូលរួមទាំង ៧០០នាក់ បានបង្ហាញពីភាពសប្បាយរីករាយនិងមានទំនុកចិត្តខ្ពស់បំពោះការរៀបចំឱ្យមានពិព័រណ៍សហគមន៍ “Temple Fair” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>