ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក.អ.ក. បានដាក់ឱ្យអនុវត្តជាផ្លូវការ ការប្រើប្រាស់វិក្កយបត្រឌីជីថល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា [https://service.cdc.gov.kh/digital-invoice ]

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សូមជម្រាបជូនដល់ បណ្តាវិនិយោគិន ដៃគូអភិវឌ្ឍន៍​ សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា៖ ក.អ.ក. បានដាក់ឱ្យអនុវត្តជាផ្លូវការ សេចក្តីណែនាំលេខ១៧០៧/២៦ក.អ.ក. ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការប្រើប្រាស់វិក្កយបត្រឌីជីថល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ការទូទាត់សេវាសាធារណៈរបស់ ក.អ.ក. ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលាផ្តល់សេវា និងបង្កើនទំនុកចិត្តជូន វិនិយោគិន ដៃគូអភិវឌ្ឍន៍​ និងសាធារណជន។ កន្លងមកការទូទាត់សេវាសាធារណៈដូចមានចែងក្នុងប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរបស់ ក.អ.ក. ត្រូវបានអនុវត្តជា ២ ទម្រង់៖ ទម្រង់ទី១ គឺប្រើប្រាស់វិក្កយបត្រឌីជីថលសម្រាប់ការដាក់ពាក្យចុះបញ្ជីវិនិយោគតាម ប្រព័ន្ធ cdcIPM និងទម្រង់ទី២ គឺការប្រើប្រាស់បង្កាន់ដៃបញ្ជាក់បានបង់ប្រាក់បែបប្រពៃណី ក្រោយការបង់កម្រៃសេវាសាធារណៈផ្ទាល់មកកាន់រជ្ជទេយ្យករចំណូល។
ក្រោយចេញសេចក្តីណែនាំនេះ វិក្កយបត្រឌីជីថលនឹងត្រូវអនុវត្តពេញលេញ មានវិសាលភាពគ្របដណ្តប់លើគ្រប់សេវាទាំងអស់ ទាំងនៅទីតាំងសាធារណៈផ្ទាល់ និងតាមប្រព័ន្ធឌីជីថលរបស់ ក.អ.ក. ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ តទៅ។ យន្តការនេះគឺជាការរួមបញ្ចូលគ្នាជាទម្រង់វិក្កយបត្រឌីជីថលតែមួយ ភ្ជាប់ឃ្យូ.អ.កូដ (QR Code) ចេញពីដែនជាតិ cdc.gov.kh មានមុខងារជា៖

  1. វិក្កយបត្របញ្ជាបង់ប្រាក់ (រង់ចាំទូទាត់)
  2. បង្កាន់ដៃបញ្ជាក់បានបង់ប្រាក់ (បានទូទាត់) និងសក្ខីប័តផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ
  3. តំណទៅកាន់ការទូទាត់ឌីជីថល មកកាន់រជ្ជទេយ្យករចំណូលរបស់ក.អ.ក. ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈ បាគង KHQR, កម្មវិធីធនាគារចល័ត, VISA ឬ Mastercard
  4. ផ្ទាំងតាមដានស្ថានភាពនៃការផ្តល់សេវាសាធារណៈ។
    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបណ្តាវិនិយោគិន ដៃគូអភិវឌ្ឍន៍​ សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន ចូលរួមផ្សព្វផ្សាយ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់បែបនេះថា ដោយអនុវត្តតាម “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បាននិងកំពុងជំរុញការអនុវត្តច្បាប់ស្តីពីវិនិយោគ នៃ ព្រះរាជាណាចក្រកម្ពុជា ច្បាប់ និងបទដ្ឋានគតិយុត្តនានា ព្រមទាំងបានដាក់ចេញនូវទិសដៅសំខាន់ៗក្នុងការ ជំរុញការវិនិយោគឯកជន ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងការផ្តល់ សេវាសាធារណៈផងដែរ។ ក.អ.ក. ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស កំពុងបន្តខិតខំពង្រឹងការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ដើម្បីពន្លឿននីតិវិធីកាត់បន្ថយពេលវេលាផ្តល់ សេវា និងបង្កើនទំនុកចិត្តជូន វិនិយោគិន និងដៃគូអភិវឌ្ឍន៍។

ឆ្លើយតបទៅនឹងសេចក្តីត្រូវការនេះ ក.អ.ក. បាននិងកំពុងរៀបចំជាបន្តបន្ទាប់នូវប្រព័ន្ធកម្មវិធីបច្ចេកវិទ្យា ឌីជីថលសម្រាប់ការផ្តល់សេវាសាធារណៈ (ប្រព័ន្ធផ្តល់សេវា) រួមមានប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ប្រព័ន្ធគ្រប់គ្រងចំណូលសេវាសាធារណៈ (ប្រព័ន្ធ cdcService) និងប្រព័ន្ធកម្មវិធីបច្ចេកវិទ្យា ឌីជីថលផ្សេងទៀត។ ប្រព័ន្ធផ្តល់សេវាទាំងនេះ ត្រូវបានបំពាក់នូវមុខងារសម្រាប់ការចេញវិក្កយបត្រនីជីថល ទូទាត់តាមប្រព័ន្ធធនាគារឌីជីថល តាមដានប្រតិបត្តិការសេវាឌីជីថល និងបង្កើតរបាយការណ៍ហិរញ្ញវត្ថុឌីជីថល ដោយស្វ័យប្រវត្តិ សម្រាប់គ្រប់គ្រងចំណូលពីសេវាសាធារណៈរបស់ ក.អ.ក.។

ដើម្បីធានាឱ្យការប្រើប្រាស់វិក្កយបត្រឌីជីថលនេះ អាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសង្គតិភាព សម្រួលដល់វិនិយោគិន ដៃគូអភិវឌ្ឍន៍ និងសាធារណជន (អ្នកស្នើសុំសេវា) ក.អ.ក. សូមដាក់ចេញ សេចក្តីណែនាំស្តីពីការប្រើប្រាស់វិក្កយបត្រនីជីថល ក.អ.ក. ក្នុងគោលបំណង៖ការដាក់ចេញឱ្យប្រើប្រាស់វិក្កយបត្រនីជីថល ក.អ.ក. មានគោលបំណងធ្វើឱ្យការផ្តល់សេវាសាធារណៈ កាន់តែមានប្រសិទ្ធភាព តម្លាភាព លឿនរហ័ស និង បង្កើនទំនុកចិត្ត ជូនអ្នកស្នើសុំសេវា តាមរយៈការទូទាត់ប្រមូលកម្រៃ ជាមួយប្រព័ន្ធធនាគារឌីជីថល និងផ្តល់លទ្ធភាព ក្នុងការតាមដានស្ថានភាពការផ្តល់សេវា ដោយប្រើប្រាស់វិក្កយបត្រឌីជីថលតែមួយរបស់ ក.អ.ក.។ ពង្រឹងសមត្ថភាព និងអភិបាលកិច្ច ក្នុងការគ្រប់គ្រងចំណូលសេវាសាធារណៈរបស់ ក.អ.ក. ដោយ ប្រែក្លាយប្រតិបត្តិការប្រមូលចំណូលទៅជាទម្រង់ឌីជីថល ចងក្រងជារបាយការណ៍ហិរញ្ញវត្ថុ និង ចែករំលែកទិន្នន័យជាមួយក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ។

វិក្កយបត្រឌីជីថលរបស់ ក.អ.ក. មានវិសាលភាពអនុវត្តចំពោះសេវាសាធារណៈទាំងឡាយព ដែលបានកំណត់ក្នុងប្រកាសរួមរវាងក.អ.ក. និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ របស់ ក.អ.ក.។

អគ្គលេខាធិការដ្ឋាននៃក.អ.ក. មានសមត្ថកិច្ច ១). គ្រប់គ្រងការអភិវឌ្ឍ ថែទាំ និងធ្វើទំនើបកម្មប្រព័ន្ធ ពាក់ព័ន្ធនឹងវិក្កយបត្រនីជីថល ព្រមទាំងធានា សន្តិសុខឌីជីថល ផ្តល់គណនីប្រើប្រាស់ និងគាំទ្របច្ចេកទេសទៅ គ្រប់ភាគីពាក់ព័ន្ធ ដែលមាននាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយ ជាសេនាធិការបច្ចេកទេស និង ២). គ្រប់គ្រងវិក្កយបត្រទីជីថលចំណូល និងរបាយការណ៍ហិរញ្ញវត្ថុ ដោយរជ្ជទេយ្យករចំណូល ក.អ.ក. ដែល មាននាយកដ្ឋានហិរញ្ញវត្ថុ ជាសេនាធិការចំណូល។

គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគកម្ពុជា មានសមត្ថកិច្ច សម្របសម្រួលផ្តល់សេវាជូនអ្នកស្នើសុំសេវា ដោយគិតចាប់ពីកាលបរិច្ឆេទបង់ថ្លៃសេវា ស្របតាមការកំណត់ ដែលមានចែងក្នុងអនុក្រឹត្យ និងលិខិតបទដ្ឋានជាធរមាន ដែលមាននាយកដ្ឋានចំណុះឱ្យគណៈកម្មាធិការ ជំនាញ ជាសេនាធិការផ្តល់សេវា។

វិក្កយបត្រនីជីថល គឺជាឯកសារប្រតិបត្តិការហិរញ្ញវត្ថុក្នុងទម្រង់ឌីជីថល ដែលត្រូវបានបង្កើតចេញពី ប្រព័ន្ធផ្តល់សេវាណាមួយរបស់ ក.អ.ក. ដែលបានធ្វើសន្ធានកម្ម ចែករំលែកទិន្នន័យ ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម (ប្រព័ន្ធ cdcOSP) របស់ ក.អ.ក. និងមានភ្ជាប់ ឃ្យូ.អ.កូដ (QR Code) ចេញពីដែនជាតិ cdc.gov.kh ស្ថិតក្រោម ការគ្រប់គ្រងរបស់ ក.អ.ក.។

អ្នកស្នើសុំសេវា អាចទទួលបានវិក្កយបត្រនីជីថល តាមរយៈប្រព័ន្ធផ្តល់សេវាណាមួយដោយផ្ទាល់ ឬ មកកាន់ទីតាំង ផ្តល់សេវា ក.អ.ក. ដើម្បីស្នើសុំការសម្របសម្រួល។

វិក្កយបត្រឌីជីថលតែមួយរបស់ ក.អ.ក. មានមុខងារជា៖

វិក្កយបត្របញ្ជាបង់ប្រាក់ (រង់ចាំទូទាត់)

បង្កាន់ដៃបញ្ជាក់បានបង់ប្រាក់ (បានទូទាត់) ជាដើម៕ រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>