ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញរបាយការណ៍សង្ខេប ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ថាមពល និងបញ្ញាញាណរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តវេនពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បាននិងកំពុងថែរក្សា និងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ ដើម្បីជាមូលដ្ឋាន និងជាព័ត៌មានសម្រាប់សាធារណជនទូទៅ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សូមផ្ដល់នូវរបាយការណ៍សង្ខេបស្តីពីស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា ដូចខាងក្រោម៖

១.ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពទឹកដីនិងប្រជាជន តាមរយៈការដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន។ សន្តិភាព ដែលរកបានដោយលំបាកនេះ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈលើគ្រប់វិស័យ ជាពិសេស ការអភិវឌ្ឍរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពង្រឹងនីតិរដ្ឋ ព្រមទាំងការលើកកម្ពស់
និងការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។

២.សិទ្ធិសេរីភាពជាមូលដ្ឋានត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ដែល ជាច្បាប់កំពូលរបស់ជាតិ ជាពិសេស ជំពូកទី៣ និងទី៦ ហើយដែលក្នុងនោះ សូម្បីទោសប្រហារ ជីវិតក៏ត្រូវបានហាមឃាត់មិនឱ្យមាន ដើម្បីគោរពសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិចម្បងជាងគ របស់មនុស្ស។ ការណ៍នេះ គឺបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះតម្លៃនៃជីវិត របស់មនុស្សម្នាក់ៗ។

៣.រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីឈានទៅសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងការដាក់អនុវត្តកម្មវិធី គោលនយោបាយអាទិភាពចំនួន ៦ នៅចុងឆ្នាំ២០២៣ ដែលបានគ្របដណ្ដប់លើគ្រប់ទិដ្ឋភាព សិទ្ធិមនុស្ស រួមទាំងគោលការណ៍សមភាព និងការមិនរើសអើង។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម