ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឈាង វុន អញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី «អាកាសធាតុ សន្តិភាព និងសន្តិសុខ» នៅវិមានព្រឹទ្ធសភា

រាជធានីភ្នំពេញ៖ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង (APF) នារសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «អាកាសធាតុ សន្តិភាព និងសន្តិសុខ» នៅវិមានព្រឹទ្ធសភា ដោយមានការចូលរួមពី​ លោកជំទាវ Amélia Lakrafi អគ្គប្រតិភូ APF ព្រមទាំងសមាជិក សមាជិកាសភា តំណាងអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។
ក្នុងសុន្ទរកថាបិទកម្មវិធី ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា APF លោកជំទាវ Amélia Lakrafi និងលោក Tristan-Aurel Mouline អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលបានគាំទ្រហិរញ្ញប្បទាន និងជំរុញឱ្យកិច្ចពិភាក្សាក្នុងលំហហ្វ្រង់កូហ្វូនីនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កា។
តាមរយៈការចែករំលែកទស្សនៈពីវាគ្មិនមកពីប្រទេសបារាំង អាហ្វ្រិក និងកម្ពុជា អង្គសិក្ខាសាលាបានឈានដល់ការយល់ដឹងរួមថា ការប្រែប្រួលអាកាសធាតុគឺជាកត្តាបង្កើនហានិភ័យដល់សេដ្ឋកិច្ច សន្តិសុខស្បៀង និងការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្តែសកម្មភាពអាកាសធាតុដែលមានភាពច្បាស់លាស់នឹងជួយពង្រឹងភាពធន់ និងសន្តិភាព។
ទន្ទឹមនឹងនេះ តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្រសួងបរិស្ថាន និងទីភ្នាក់ងារ AFD ក៏បានសង្កត់ធ្ងន់លើកិច្ចសហការអន្តរជាតិ និងតួនាទីដ៏សំខាន់របស់ស្ថាប័នសភា ក្នុងការរៀបចំក្របខណ្ឌច្បាប់ដែលការពារពលរដ្ឋពីវិបត្តិអាកាសធាតុ និងធានាបាននូវសមធម៌សង្គម។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឈាង វុន បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសិក្ខាសាលានេះ ដែលបានរួមចំណែកជួយពង្រឹងសមត្ថភាពសមាជិកសភា ព្រមទាំងផ្តល់នូវបទពិសោធន៍ល្អៗ សម្រាប់យកទៅបញ្ជ្រាបក្នុងការងារនីតិកម្ម និងការតាមដានការអនុវត្តច្បាប់នាពេលអនាគត៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម