ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុសម៉ា លីនដា មិនសប្បាយជាមួយព័ត៌មាន ចុះពីរឿងស្នេហា

ភ្នំពេញ ៖ តារាសម្តែងនាង កុសម៉ា លីនដា បានសម្តែងការមិនសូវសប្បាយចិត្តឡើយ នៅពេលដែលមានព័ត៌មានចុះផ្សាយ ពីជីវិតឯកជនរបស់នាង ជាពិសេសពាក់ព័ន្ធនឹងបញ្ហាស្នេហា។
មិនសប្បាយចិត្តដោយសារតែបច្ចុប្បន្ន នាងកំពុងតែឈ្មូសឈ្មុលយ៉ាងខ្លាំង នៅក្នុងការកសាងកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈ ខណៈពេលដែលនាងក៏មិនចង់ឲ្យព័ត៌មានខាងលើ ធ្វើឲ្យប៉ះពាល់ទៅដល់ការសម្តែងរបស់នាងផងដែរ។

តារារូបនេះលើកឡើងថា នាងមិនចង់ឲ្យមានការចុះផ្សារពាក់ព័ន្ធបញ្ហាស្នេហានោះ គឺដោយសារតែនាងមិនចង់ឲ្យប៉ះពាល់ផ្លូវអារម្មណ៍ សម្រាប់ទស្សនិកជនដែលគាំទ្រ។
នាងបញ្ជាក់ថា នៅពេលមានព័ត៌មានបែបនេះផ្សាយគេដឹង នោះរឿងដែលនាងបានសម្តែង ចាក់ផ្សាយទៅមិនសូវមានការចាប់អារម្មណ៍ ពីអ្នកទស្សនាឡើយ។

នាងថា ប្រសិនបើគាត់ផ្សាយពីការសម្តែង របស់នាងជាមួយតួឯកប្រុសណាម្នាក់ សម្រាប់ការថតរឿងថ្មីរួមគ្នានោះ នាងស្វាគមន៍ជានិច្ច ព្រោះនាងចង់បង្ហាញសមត្ថភាពសម្តែង របស់នាងជាមួយនឹងដៃគូសម្តែងថ្មីៗ។
យ៉ាងណា បើតាម កុសម៉ា លីនដា នាងមិនប្រកែកពីការមានគូស្នេហ៍នោះឡើយ ប៉ុន្តែនោះជាជីវិតឯកជន ហើយនាងក៏មិនចង់ទាន់បញ្ចេញអ្វីលាយឡំ នឹងការងារសិល្បៈរបស់នាងឡើយ។

នាងបន្តថា អ្វីដែលនាងគិតនាពេលនេះ​ គឺការពង្រឹងអាជីពសិល្បៈរបស់នាងឲ្យបានរឹងមាំជាមុនសិន មុនគិតរឿងគ្រួសារ ក្នុងពេលដែលនាងក៏ទើបបែរវិលមកកាន់ការសម្តែងជាថ្មីនាពេលនេះ។
នាងបញ្ជាក់ថា កន្លងមកនាងបានសម្រេចផ្អាកការសម្តែងមួយរយៈ ដោយសារនាងមានធុរៈ មើលថែជីដូនរបស់នាង ដែលមានភាពចាស់ជរា និងញាំញីដោយជំងឺ។ តែពេលនេះអ្វីៗបានល្អបន្តិច ទើបនាងបានសម្រេចទទួលយកការសម្តែងជាថ្មីឡើងវិញ ព្រោះអាជីពសម្តែងនេះគឺនាងស្រឡាញ់ និងចូលចិត្តខ្លាំង។

គួបញ្ជាក់ថា តារាសម្តែងនាង កុសម៉ា លីនដា គឺជាតារាសម្តែងមួយរូបដែលមានឈាមជ័រឪពុក របស់នាងក៏ជាតារាសម្តែងមួយរូបផងដែរ។
នាងក៏ត្រូវបានជាតារាសម្តែងមួយរូប ដែលមានទីផ្សារសម្តែងខ្ពស់ គួរសមម្នាក់ផងដែរ នាងប៉ុន្មានឆ្នាំចុងក្រោយនេះ។
តារារូបនេះបានបង្ហាញខ្លួនសម្តែងជាបន្តបន្ទាប់ តាមរយៈរឿងភាគទូរទសសន៍ រឿងខ្នាតខ្លី និងការសម្តែងMV ជាបន្តបន្ទាប់ស្ទើរមិនដាច់សូរ៕
រក្សាសិទ្ធិដោយ៖សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>