ភ្នំពេញ ៖ បវរកញ្ញាលំដាប់រងទី១ ចក្កវាឡកម្ពុជា២០២០ នេត រក្សា បានលេចធ្លោ និងសម្បូរការងារបំពេញតាំងពី បោះជំហ៊ានប្រឡងនិងក្លាយជាម្ចាស់ជ័យលាភីលេខ២។ នៅពេលនេះ ឈុន រក្សានារីប្រកបដោយសម្រស់រូបនេះ បានត្រូវអ្នកគ្រប់គ្រងជ្រើសរើសឲ្យនាង ធ្វើជាគណៈកម្មាការជ្រើសការប្រកួតកញ្ញាឯកកម្ពុជាឆ្នាំ២០២១នេះ។ រក្សានឹងបានបទពិសោធន៍ថ្មីមួយទៀត ដែលរុញឲ្យនាងកាន់តែយល់ដឹងលើផ្នែកវិស័យបវរកញ្ញា។

បើគិតលើកម្រិតចំណេះដឹង របស់ឈុន រក្សាឃើញថានាង មានភាពប្រាកដប្រជាល្អច្បាស់លាស់។ នាងចេះអាន និងនិយាយភាសាអង់គ្លេសបានគួរសម ។ អ្វីដែលគេមើលឃើញគឺនាងជានិស្សិតពេទ្យ ដែលយល់ដឹងខាងវិស័យសុខាភិបាលច្រើន។ បើងាកមកមើលលើសម្រស់វិញ នាងមានត្រេមុខស្រស់សោភា ស្នាមញញឹមទាក់ទាញ ញញឹមស្អាត និងល្អគន់។ យ៉ាងមិញ រក្សាបាន ធ្វើឲ្យទស្សនិកជន ទទួលស្គាល់រួចហើយ តាមរយៈការប្រឡងគឺនាង ឆ្លាតពូកែ និងក្លាហាន។ អ្វីដែលខ្លាំងនាង ជាអ្នកដណ្តើមមកុដចក្រវាឡកម្ពុជា កៀកនឹងលេខ១ មិនណយដែរ។ រក្សាត្រូវកំណត់ឲ្យ នាងសម្រិតសម្រាំងរកបេក្ខនារីល្អៗ ដើម្បីក្លាយជាម្ចាស់មកុដ កញ្ញាឯកកម្ពុជា២០២១។ កម្មវិធីប្រឡងនេះជឿថានិងផ្ទុះការគាំទ្រ ដោយសារតែម្ចាស់អ្នករៀបចំ គឺមានភាពច្បាស់លាស់ ត្រឹមត្រូវនិងបទពិសោធន៍យល់ដឹង ពីវិស័យប្រឡងរកស្រីស្អាតនេះ។
ឈុន រក្សាដែលធ្លាប់តំណាងកម្ពុជា ចូលប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិ ហើយជាប់១០ប្រទេសចុងក្រោយ បានឲ្យដឹងថា នាងរីករាយក្នុងការជ្រើសរើសតាម ដានមើលលើបេក្ខភាពណាល្អៗ ដើម្បីមកផ្តុំគ្នាប្រកួតដើម្បីរើស យកលេខ១ទៅប្រកួតលើឆាកអន្តរជាតិ។ នាងមិនអាចនិយាយថាខ្លួន មានភាពល្អបែបណា ក្នុងការជ្រើសរើស ព្រោះជាអ្វីដែលថ្មី។ ប្រការសំខាន់ គឺខិតខំយកបទពិសោធន៍ដែលមាន ទៅធ្វើការបំពេញតួនាទីឲ្យល្អ។ នាងរំពឹងថាមាគ៌ាមួយនេះ និងរលូនល្អហើយគណៈកម្មាការទាំងអស់និងសហការគ្នា ជ្រើសដោយមិនខ្លាចហត់នឿយខណៈ វិស័យប្រឡងបវរកញ្ញានៅកម្ពុជា កំពុងតែមានការតាមដាន និងផ្ទុះចំណាប់អារម្មណ៍៕ រក្សាសិទ្ធិដោយ៖សារាយSN













