ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតទេ ! ខាត់ សុឃីម ប្រកាសចង់បានកូនម្នាក់ទៀត

ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុក បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពេលដែលនៅស្ងាត់ៗ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានប្រកាសក្តែងៗ ពីការចង់បានកូនម្នាក់ទៀត។
រហូតមកទល់នាពេលនេះអ្នកនាង ខាត់ សុឃីម បានមានកូនប្រុសស្រីចំនួន២ នៅក្នុងដៃរួចទៅហើយ ប៉ុន្តែនាងហាក់មិនទាន់បានចាប់អារម្មណ៍ ពីការយកកូនម្នាក់ទៀត សម្រាប់ជាចំណងដៃ កក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយលោក អុិន ផាណូ នៅឡើយទេ។

យ៉ាងណាកាលពីពេលថ្មីៗនេះ អ្នកនាង ខាត់ សុឃីម បានប្រកាសជាសាធារណៈ តាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា នាងចង់បានកូនម្នាក់ទៀត តែពិបាកដោយសារជំងឺកូវីដ។
ការប្រកាសនេះ បានធ្វើឲ្យមហាជនមួយចំនួនមានការចាប់អារម្មណ៍ បើទោះបីជាការប្រកាសនោះ ជាការពិត ឬមិនពិតយ៉ាងណាក៏ដោយ។

មហាជន ជាពិសេសប្រិយមិត្តគាំទ្រ បានសម្តែងការគាំទ្រឲ្យនាងផ្តើមធ្វើរឿងនេះ ត្បិតនាងក៏មានវ័យកាន់តែជ្រេ ខណៈពេលរឿងនេះ ក៏អាចបន្សាបនូវពាក្យចចាមអារាម ពីការសង្ស័យថា នាងបានបែកបាកស្វាមីផងដែរ។

ជាការកតមសម្គាល់ កន្លងមក អ្នកនាង ខាត់ សុឃីម បានខិតខំយ៉ាងខ្លាំងទាំងការងារសិល្បៈ និងមុរបររកសុីរបស់នាងស្ទើរគ្មានពេលសម្រាក។ ដោយសារកកត្តាបានធ្វើឲ្យនាងទម្លាក់ចោលការចង់បានកូនម្នាក់ទៀត ខណៈពេលនាងមានកូន២នាក់រួចទៅហើយ។

បើទោះបីជារៀនការអស់ជាច្រើនឆ្នាំ ហើយទើបតែទទួលកូនស្រីម្នាក់ជាចំណងដៃ ដោយកូនប្រុសមិនមែន ជាតំណក់ឈាមរួមគ្នារវាងអ្នកនាង ខាត់ សុឃីម និងលោក ផាណូ ក៏ដោយ ប៉ុន្តែចំណងស្នេហ៍របស់ពួកគេ នៅតែមានភាពរឹងមាំ ក្នុងនោះលោក ផាណូ ក៏មានការអាណិតស្រឡាញ់កូនប្រុសឈ្មោះស្កាយ ដូចជា កូនបង្កើតផងដែរ។
យ៉ាងណា មហាជនរំពឹងថា អ្វីដែលអ្នកនាង ខាត់ សុឃីម បានប្រកាសខាងលើនេះ នឹងក្លាយជារឿងពិត ព្រោះការមានកូនបន្ថែមទៀតនេះ នឹងធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់នាង កាន់តែផ្អែមល្ហែម និងរឹងមាំ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម