ភ្នំពេញ ៖ អ្នកនាង សំ ប៉ូលីដា ដែលបានសាបព្រួស វិថីសិល្បៈ តាំងពីនៅវ័យក្មេង រហូតមហាជនស្គាល់ ។ ប៉ុន្តែរយៈពេល៣ឬ៤ឆ្នាំ ចុងក្រោយនេះ តារាដែលជះរស្មី ផូរផង់ រហូតគេកត់ចំណាំបាន ស្ទើរតែអាប់ពន្លឺ ដោយសារតែ ស្ងាត់ទីផ្សារសម្តែង និងប៉ះទង្គិចនូវផ្លូវ អារម្មណ៍ច្រើនរឿង ដែលមករុំព័ទ្ឋដួងចិត្ត។ អ្នកនាង ចាត់ទុកថាឆាកជីវិត ពេលនេះ តាមដំណើរ ដោយពឹងលើ កុសលផលបុណ្យដែលមានចុះ។

មកទល់ពេលនេះ សំ ប៉ូលីដា វ័យជិត៥០ឆ្នាំទៅហើយ ដោយគិតពីចំណងស្នេហា ដែលឆ្លងកាត់និង បែកខ្ញែក អ្នកនាងមានកូន៤នាក់ កូនស្រីពៅ អាយុ៦ឆ្នាំ ខណៈកូនប្រុសច្បង អាយុជាង២០ឆ្នាំ កំពុងរស់នៅប្រទេស រូស្សីសិក្សាជំនាញ។ បរាជ័យក្នុងឆាកជីវិត ពេលនេះ ខ្លះបន្ទោសអ្នកនាង មិនចេះទុកដាក់ ខ្ជីខ្ជារលុយកាក់ រកស៊ីមានបានពីមុនៗហើយការងារច្រើន មិនព្រមសន្សំ ដឹងតែសប្បាយ។
តបការយល់ឃើញនេះ សំ ប៉ូលីដា និយាយថា ជីវិតមួយនេះ ស្គាល់រសជាតិ អស់ហើយ តាំងពីមានលុយ លុយនៅតិច ឬអត់លុយជួបអស់ហើយ។ ពេលមានលុយ មានមនុស្សស្គាល់ច្រើន ពេលអត់ក៍បាត់នេះហើយជីវិតធ្លាក់ខ្លួន។ មួយទៀត អ្នកនាងទទួលស្គាល់ថា ខុសត្រង់ពេលមានបានមិនសន្សំលុយទុក ហើយចូលចិត្តសប្បាយ ។ នេះជាគម្រូមួយផ្តាំដល់ប្អូនៗ ក្រោយទៀត ត្រូវដឹងហើយធ្វើខ្លួនអោយល្អ។ ពេលនេះ ជីវិតជួបដោយការលំបាក ហើយក៍គិតថា អស់ចិត្តព្រោះស្គាល់ជាតិ មានលុយបែបណា។ស្គាល់ទាំងស្រុកគេ បែរមុខទៅណា។

ពេលនេះនៅតែចូលសិល្បៈ ច្រៀងទាល់តែអស់សង្ខា បើមានគេហៅសំ ប៉ូលីដា សំពះអរគុណ។ សិល្បៈស្រឡាញ់ណាស់ ហើយចេះតែគិតថាបើមានពេល បានថតសម្តែងជាមួយតារាចាស់ៗ មុនៗគឺអស់ចិត្ត។ ពិសេសសុំតែចង់ឃើញកូនៗការ បានបីចៅ មកអោយមើលប្រឡែងក៏ស្ងប់ចិត្តស្ងប់អារម្មណ៍។ ព្រោះថាយើងដុនដាបបែបនេះហើយ ទើបគ្រប់សកម្មភាពអ្នកសិល្បៈជាច្រើនមិនទៅចូលរួម កុំអោយគេទើស។ អ្នកនាងមកតែកម្មវិធីមនុស្សជិតដិតៗប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម










