ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កញ្ញាឯក Miss world Cambodia 2021 មានចំណងស្នេហ៍ជាមួយ តារាមាឌឌាំង សន ពិសិដ្ឋ

ភ្នំពេញ ៖ កញ្ញា សារី សុវត្តី បានក្លាយជាម្ចាសើមកុដ Miss world Cambodia 2021។ បន្ទាប់ពីខិតខំព្យាយាមចូលប្រកួត និងដណ្តើមបានភាពជោគជ័យទាំងមិននឹកស្មាន។ នៅពេលដែលទទួលបាន តំណែងឯកបែបនេះគេជឿជាក់ថា សារី សុវត្តី កាន់តែបោះជំហ៊ានទៅមុខលើ មាគ៌ាសិល្បៈ។ ប៉ុន្តែស្របពេលនេះគេ កាន់តែភ្ញាក់ផ្អើលបំផុតក្នុងពេល គេដឹងថាថា ស្រីស្អាតរូបនេះ មានទំនាក់ទំនងស្នេហាជាមួយ លោកសន ពិសិដ្ឋតារាសម្តែងកំពុងលេចធ្លោ និងជាពោះម៉ាយកូន១។

សារី សុវត្តី អាយុ២៣ឆ្នាំ កម្ពស់ ១៦៣cm មកពីខេត្តក្រចេះ។ នាងទទួលអាហារូបករណ៍សិក្សាបរិញ្ញាប័ត្រអក្សរសាស្រ្ដអង់គេ្លស ផ្នែកអប់រំនៅ IFL ហើយបញ្ចប់នៅឆ្នាំ២០១៩ ។ បច្ចុប្បន្ននាងកំពុងបន្ដការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំ ជាមួយអាហាររូបករណ៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នាងបានធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេសជាមួយអង្គការបង្រៀនដើម្បីកម្ពុជារយ:ពេលពីរឆ្នាំ ចាប់ពី២០១៩ មកដល់ខែតុលាឆ្នាំ២០២១នេះ។ បច្ចុប្បន្ននាងទើបតែចាប់ផ្ដើមធ្វើការជាបុគ្គលិក ក្នុងគម្រោងមួយរបស់ក្រសួងអប់រំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សម្រាប់ការងារសិល្ប: មានចំណូលចិត្តនិងធ្វើជាពីធីការនី។ ការសម្ដែងភាពយន្ដក៏ជាចំណង់ចំណូលចិត្តនិងការងារដែលខ្ញុំធ្វើដែរ។ នេះគឺជាលើកទីមួយដែលនាងខ្ញុំប្រឡូក ក្នុងការប្រកួតបវរកញ្ញាឯកកម្ពុជា។

បើងាកមកគិតក្នុងសង្គមសិល្បៈវិញ ភាគច្រើនគេដឹងថា បវរកញ្ញារូបនេះ បង្កើតទំនាក់ទំនងស្នេហា ជាមួយ តារាសាច់ដុំសន ពិសិដ្ឋ ហើយមើលទៅពួកគេស្និទ្ធស្នាលគេយូរមកហើយ។ សូម្បីនៅលើបណ្តាញសង្គមអ្នកទាំង២ ក៏ឃើញថា មានការបង្ហោះរូបភាពស្និទ្ធស្នាលគ្នាយ៉ាងផ្អែមល្ហែម។ លោកសន ពិសិដ្ឋវិញបានផុសរូប សង្សារបណ្តូលចិត្តលើកពាន និងគ្រងមកុដ ទាំងមានមោទនភាពមនុស្សជាទីស្រឡាញ់ធ្វើបានដល់គោលដៅ។ មិនដឹងថា ចំណងស្នេហា របស់តារាប្រុសរូបនេះ នឹងបវរកញ្ញាថ្មោងថ្មីមានការចងក្រោយ យូរអង្វែងដល់ពេលណាទៀតនោះទេ។ ស្របពេលម្នាក់ៗកំពុងមានទីផ្សារការងារឬ ទុកពេលវេលាជាអ្នកសម្រេច សម្រាប់ពេលវេលាសំពះផ្ទឹម៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម