ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ែន ចំរ៉ុង ទទួលរងពាក្យរិះគន់មួយចំនួន ក្រោយបង្ហោះសារជូនពរភរិយាបែបនេះ

ភ្នំពេញ ៖ តារាសម្តែងលោក ប៉ែន ចំរ៉ុង បានទទួលរងនូវពាក្យរិះគន់ និងឌឺដងមួយចំនួនពីបណ្តាអ្នកលេងហ្វេសប៊ុក ក្នុងពេលដែលតារារូបនេះបានបង្ហោះសារជូពរភរិយាក្នុងថ្ងៃខួបកំណើតកាលពីម្សិលមិញ។
“ប្តីជូនពរអោយមានសុខភាពល្អ ជាស្ត្រីដែលមានសេចក្តីបំផុត” នេះជាឃ្លាមួយក្នុងចំណោមពាក្យជូនពររបស់លោក ប៉ែន ចំរ៉ុង ដែលមហាជនមួយចំនួនបាននាំគ្នាឌឺដងនិងផ្លែផ្កាទៅកាន់លោកវិញ។

ពួកគេរិះគន់ និងប្រើពាក្យផ្លែផ្កាទៅកាន់លោក ប៉ែន ចំរ៉ុង ដោយសារកន្លងមកតារារូបនេះក៏ធ្លាប់ប្រើពាក្យសន្យាស្រដៀងគ្នានេះ ទៅកាន់ទៅអតីតភរិយានាង ភិន សុដាលីស។
“បងសន្យានឹងធ្វើអោយអូនមានសេចក្តីសុខ និងសើចច្រើនជាងយំ ” នេះជាពាក្យដែលលោក ប៉ែន ចំរ៉ុង ធ្លាប់ប្រើជាមួយនាង ភិន សុដាលីស ប៉ុន្តែរស់នៅជាមួយគ្នាមិនទាំងបានប៉ុន្មានផងពួកគេក៏បែកបាក់គ្នាវិញ ដោយបន្សល់ទុកកូនស្រីម្នាក់។
យ៉ាងណាពាក្យរិះគន់ពីមហាជនមួយចំនួននោះហាក់មិនបានប្រើពាក្យអ្វីឲ្យធ្ងន់ធ្ងរនោះឡើយ ពោលមានអ្នកខ្លះគ្រាន់តែចូលទៅខំមិនដោយប្រើពាក្យកុំឲ្យតារារូបនេះសាវា និងចេះថែរក្សាគ្រួសារឲ្យបានល្អ ត្បិតលោកធ្លាប់ជួបរឿងបែកបាក់នេះម្តងរួចមកហើយ។

ជាកត់សម្គាល់ ជាមួយនឹងរូបភាពផ្អែមល្ហែមជាមួយភរិយា និងកូននៅលើឆ្នេរសមុទ្រលោក ប៉ែន ចំរ៉ុង បានបង្ហោះសារជូនពរភរិយាក្នុងថ្ងៃខួបកំណើតថា
រីករាយថ្ងៃកំណើត My queen ‘s heart (ហ៊ុន ម៉ាណេ សម្រស់ធម្មជាតិ)។

ប្តីគ្មានអ្វីពិសេសឲ្យអូនទេនៅថ្ងៃនេះ ( ព្រោះឲ្យអស់ហើយតែបងនឹងឆ្លៀតពេលមើលថែរអូននិងកូនជារៀងរាល់ថ្ងៃ សុំទោសដែលមួយរយៈនេះប្តីដាក់ពេលធ្វើការរហូតភ្លេចមើលថែរណា ប្តីសូមជូនពរឲ្យមានសុខភាពល្អ ជាស្ត្រីដែលមានក្តីសុខបំផុតហើយ គិតអ្វីប្រាថ្នាអ្វីសូមសំរេចគ្រប់ប្រការណា ។

តាមរយៈខាងលើនេះមានមហាជន ជាពិសេសប្រិយមិត្តគាំទ្រលោក ប៉ែន ចំរ៉ុង បានគ្នាចូលទៅខំមិន ជាមួយនឹងពាក្យពេចន៍ការអបអរសាទរ និងជូនពរលោកជួបសុភមង្គលក្នុងក្រុមគ្រួសារ។

តារាសម្តែងលោក ប៉ែន ចំរ៉ុង បានសម្រេចចោលរោងការជាមួយនឹងភរិយាដែលមិនស្ថិតក្នុងចង្កោមអ្នកសិល្បៈដូចគ្នាឈ្មោះ ហ៊ុន ម៉ាណេ ក្រោយពីលោកបានសម្រេចចែកផ្លូវគ្នាតាមច្បាប់ជាមួយតារាសម្តែងនាង ភិន សុដាលីស។
បច្ចុប្បន្នលោក និងភរិយាក្រោយនេះទទួលបានកូនម្នាក់ជាចំណងដៃហើយ ខណះពេលកូនស្រីដំបូងជាមួយនាង ភិន សុដាលីស ក៏បានចម្រើនវ័យកាន់តែធំធាត់ និងស្ថិតក្រោមការគ្រប់គ្រងនាងដែលជាម្តាយមកទល់នឹងបច្ចុប្បន្ននេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម