ភ្នំពេញ ៖ តារាសម្តែងចាស់វស្សាអ្នកនាង ចន ច័ន្ទលក្ខិណា បានចាប់ផ្តើមមុខរបរថ្មីដោយបើកហាងលក់គុយទាវ បន្ទាប់ពីនាបានប្រកាសបិទហាងសាឡន ដែលបើកអស់ជាច្រើនឆ្នាំ។
ហាងគុយទាវដែលទើបតែបើកដំណើការថ្មីនេះមានឈ្មោះ គុយទាវ ច័ន្ទ ដែលមានអាសយដ្ឋាននៅផ្លូវកម្ពុជាក្រោម រាជធានីភ្នំពេញ។
ការបើកសម្ពោធហាងជាផ្លូវការកាលពីម្សិលមិញរបស់អ្នកនាង ចន ច័ន្ទ នោះគឺមានការអញ្ជើញចូលរួមពីអ្នកសិល្បះជាច្រើនរូបផងដែរ។

ហាងគុយទាវរបស់អ្នកនាង ចន ច័ន្ទលក្ខិណា នាពេលនេះត្រូវបានគេដឹងថា នាងបាននាំយករសជាតិគុយទាវដែលល្បីនៅទីក្រុងបាងកក ខណៈពេលចុងភៅក៏នាងបាននាំមកពីប្រទេសថៃផងដែរ។
បើយោងតាមបទសម្ភាសន៍ជាមួយនឹងលោក អ៊ឹម ជីវ៉ា ប្រធានសមាគមន៍សិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងថា បន្ទាប់ពីបិទហាងសាឡនភ្លាម អ្នកនាងក៏បានបោះទុនបើកហាងគុយទាវភ្ម ការបើកហាងគុយទាវនេះគឺអ្នកនាង ចង់ពង្រីកមុខរបរថ្មីបន្ថែមទៀត។
អ្នកនាងបញ្ជាក់ថា ហាងនេះនាងបានអញ្ជើញចុងភៅមកពីប្រទេសថៃ ដែលមានថ្វីដៃក្នុងការធ្វើគុយទាវឆ្ងាញ់ បើបងប្អូនចង់សាកគុយទាវទឹកខ្មៅមានរសជាតិឆ្ងាញ់។

អ្នកនាងថា ហាងរបស់នាងមានអាស័យដ្នានខាងកើតស្តុបសន្ធរមុក ផ្លូវកម្ពុជាក្រោម ជិតសណ្ឋគារឡឺប្រេស៊ីដង់។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបើកជំនួញរកស៊ីដោយបើកហាងគុយទាវនាពេលចាត់ទុកជាតារាមួយដួងទៀត បន្ទាប់ពីអ្នកនាង កាតុ ដែលបានបើកហាងលក់ហ្វឺឆ្ងាញ់ ហើយកំពុងមានការកាក់កបលើមុខរបរនេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV













