ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុផលមួយចំនួនដែលករុណា ពេជ្រ ចំណាយលើបុណ្យសពឪពុកជិត១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ មហាជនបានសម្តែងការភ្ញាក់ផ្អើលក្នុងពេលដែលតារាចម្រៀងលោក ករុណា ពេជ្រ បង្ហើបពីការចំណាយក្នុងការធ្វើបុណ្យឲ្យឪពុករបស់លោកអស់ប្រមាណជិត១០ម៉ឺនដុល្លារ។

យ៉ាងណាតារារូបបានពន្យល់ពីហេតុផលមួយចំនួនដែលលោកត្រូវចំណាយក្នុងការធ្វើបុណ្យខ្ពស់បែបនេះ ខណះពេលលោកចាត់ទុកការបញ្ចេញការចំណាយសរុប ក្នុងការធ្វើបុណ្យខ្ពស់បែបនេះ មិនមែនជាសម្ញែងបង្អួតមហាជនឡើយ។
តារាចម្រៀងក្នុងផលិតកម្មថោនលោក ករុណា ពេជ្រ បានលើកឡើងថា ធ្វើបុណ្យ នឹង ចិត្ត បងប្អូន … នេះ មិនមែនជាការអួតសម្ញែងអីទេណា បងប្អូន។

លោកថា ឲ្យតែធ្វើបុណ្យ ជាពិសេស ចិត្តយើងមានសទ្ធា តិចក្តី ច្រើនក្តី បានបុណ្យស្មើៗគ្នាទេ … ប៉ុន្តែការដែលខ្ញុំប្រាប់នេះ ព្រោះមានបងប្អូនជាច្រើន ឆាត សួរ ថាអស់ម៉ានបានបុណ្យ សព ប៉ា មើលទៅស្អាត ហើយប្លែកក្នងការរៀបចំពិធីវិនាទីចុងក្រោយរបស់ប៉ាខ្ញុំនាពេលនេះ។
លោកបញ្ជាក់ថា អ្វីៗដែលអស់ចិត្ត មិនមែនរឿងលុយចំណាយទេ បងប្អូន គឺ ខ្ញុំបានអស់ចិត្តក្នុងតួនាទីជាកូនប្រុសរបស់គាត់ ហើយខ្ញុំបានបំពេញជូនក្នុងនាមខ្ញុំជាកាតព្វកិច្ចជាកូន ហើយអ្វីពិសេសហើយខ្ញុំរំភើបនោះ ខ្ញុំបានរៀបចំពិធីបុណ្យសព បានចប់សព្វគ្រប់ ដោយរលូន តាមប្រពៃណីបងប្អូនខ្មែរយើង កាន់ព្រះពុទ្ធសាសនាផង និង តាមប្រពៃណី បងប្អូនខ្មែរកាត់ចិន ខ្លះផង ព្រោះប៉ាខ្ញុំគាត់បានផ្តាំមុនឈឺទៀត ថា បើគាត់ស្លា.ប់យកគាត់ទៅបញ្ចុះ ជាមួយម្តាយរបស់គាត់នៅស្រុកកំណើត។

យ៉ាងណាបើតាមលោក ករុណា ពេជ្រ សរុបសេចក្តីមក ខ្ញុំចំណាយខ្ពស់បន្តិច ប៉ុន្តែខ្ញុំគិតថា ចង់ធ្វើជូនប៉ា ទាន់ខ្ញុំនៅមានលទ្ធភាពប៉ុណ្ណោះ… ហើយចំណាយខ្ពស់បន្តិចនេះ ដោយសារខ្ញុំរៀបចំតាម ខ្មែរផង តាមចិនផង។ ចឹងការចំណាយគុណជា ២ ជា ៣ ម្យ៉ាងទៀតខ្ញុំរៀបចំបុណ្យតម្កល់សព ប៉ា រហូតដល់ ៥យប់៦ថ្ងៃ ហើយបន្តដល់បុណ្យ ៧ ថ្ងៃ រួចចំណាយលើការរៀបចំម៉ុងបញ្ចុះសពប៉ាទៀត។

យ៉ាងណាលោកសង្ឃឹមថា បងប្អូន យល់ ហើយសូមកុំគិតថា ការប្រាប់ខ្ទង់ចំណាយបុណ្យប៉ានេះ ដើម្បីសំញ៉ែង អស្ចារ្យ អីនោះ មិនមានបំណងចឹងទេហើយសូមកុសលផលបុណ្យដែលខ្ញុំបានសាងជូនប៉ានាពេលនេះ សូមចែកបុណ្យស្មើៗគ្នា ដល់បងប្អូន ញាតិមិត្ត គ្រប់ទិសទី ជាពិសេស បងប្អូនខ្មែរ ក្នុងប្រទេស និង ក្រៅប្រទេស ហើយសូមជួបតែសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ។
តារាចម្រៀងប្រចាំផលិតកម្ម ថោន លោក ករុណា ពេជ្រ បានជួបទុក្ខធំនៅក្នុងជីវិត ដោយលោកឪពុកជាទីស្រឡាញ់ បានលាចាកលោកទៅគ្មានថ្ងៃ ត្រឡប់ កាលពីថ្ងៃទី១៤ ខែតុលា ២០២១ កន្លងទៅថ្មីៗនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម