ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជុំវិញ ការប្ដូរឈុតតំណាងជាតិ កម្ពុជាលើឆាក Miss Grand អន្តរជាតិត្រូវបានស្រាយចម្ងល់

ភ្នំពេញ ៖ បន្ទាប់ពីមានការបញ្ចេញព័ត៌មានថា មិនអនុញ្ញាតឲ្យយកឈុតតំណាងជាតិ ដែលមានរូបប្រាសាទអង្គរវត្តិទៅប្រកួតនៅប្រទេសថៃ បានធ្វើអោយការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្រទាប់មហាជនក៏បង្ហាញអារម្មណ៍ខឹងសម្បាជុំវិញករណីថៃ មិនឲ្យយកឈុតនេះទៅប្រកួតផងដែរ។
លោក អ៉ិន សុភិន អ្នករៀបចំការប្រកួតនៅកម្ពុជា បានអះអាងថា ភាគីថៃមិនបានហាមប្រាមនោះទេ ហើយទំនងជាអ្នកច្នៃឈុតយល់ច្រលំរឿងក្រុមការងារ របស់លោកទទូចឲ្យកែច្នៃឈុតនោះឲ្យប្រណិត ហើយបើសភាពនៃឈុត គឺមានកង្វះខាតដូចដែលឃើញគឺនឹងមិនឲ្យយកទៅ ទើបអ្នកច្នៃឈុតបែរជាធ្វើឲ្យមានការយល់ច្រលំថា កម្មវិធីមិនអោយយកទៅ និងថាភាគីថៃបដិសេធព្រោះមានជាប់រូបប្រាសាទអង្គរវត្ត។

លោកបញ្ជាក់ថា ក្រោយបញ្ចប់ Miss Grand Cambodia ឈុតតំណាងជាតិមួយនេះ មានសភាពបាក់បែក ហើយស្នោ និង កុំផ្លាកេ ដែលពិបាកបត់បែន ទើបលោកបញ្ជាក់ថា បើមិនមានការកែច្នៃ និង រៀបចំឲ្យប្រណិតទេ គឺត្រូវតែដូរឈុតនោះចេញ ដើម្បីកុំឲ្យបាក់បែក និង ពិបាកដំឡើងឡើងវិញ នៅពេលដឹកតាមយន្តហោះ។ លោកនឹងក្រុមការងារទាមទាឲ្យម្ចាស់ឈុតនេះ កែលម្អរូបតោ និង ផ្ទាំងប្រាសាទ ដោយតម្រូវអោយប្រើជ័រ ឬ សម្ភារៈដែលស្វិត ហើយមាំ ហើយក៏ត្រូវចាប់វីសអោយកជាប់ផងដែរ ដើម្បីកុំឲ្យខូចឆាកថៃ។

លោកថា ក្រុមការងាររបស់លោកគ្រាន់តែទាមទារឲ្យយកឈុតនោះទៅកែឲ្យមាំប៉ុណ្ណោះ ហើយបើកែបានតូច និងស្រួលបត់ ទើបអាចឡើងយកទៅបាន។ លោកថា ភាគីថៃអត់មានដឹងរឿងមួយនេះទេ តែគឺជាគោលការណ៍ដែលក្រុមការងារ Miss Grand Cambodia ដាក់សំណើរមកកាន់អ្នកច្នៃឈុត ឲ្យមានការច្នៃប្រណិតបន្ថែម ដើម្បីកុំអោយបាក់បែកពេលដឹកតាមយន្តហោះ។

លោកថានេះជាករណីយល់ច្រលំ ហើយនៅក្នុងពេលនេះ លោកក៏អត់ជំទាស់នឹងការយកឈុតតំណាងជាតិ ដែលមានទំហំធំនោះ ទៅប្រកួតផងដែរ តែដាច់ត្រូវកែចាប់វីសឲ្យជាប់ និងឲ្យស្រួលដំឡើង ដោយសារតែពេលប្រកួតនោះ គឺបវរកញ្ញាកម្ពុជា ទៅប្រកួតតែម្នាក់ឯង ដំឡើងឈុតឡើងវិញក៏ម្នាក់ឯង ដែលលោកយល់ថា បើគ្មានការកែតម្រូវ គឺដឹកយកទៅប្រកួតមិនកើត។ លោកស្នើឲ្យបញ្ឈប់ការយល់ច្រលំ នឹងថា ខាងភាគីថៃអត់ដឹងរឿងកម្ពុជាសម្រេចយកឈុតអ្វីទៅប្រកួតនោះទេ គឺអាចមានការយល់ច្រលំ ព្រោះតែលោកតម្រូវឲ្យកែច្នៃអោយបានល្អជាមុនសិន ឲ្យជាប់ម៉ឺងជាមុនសិន ដើម្បីធានាគ្មានបញ្ហារឿងបាក់បែក និង ពិបាកដំឡើង ទើបអនុញ្ញាតឲ្យយកទៅប្រកួតនោះតែប៉ុណ្ណោះ។

លោកថាក្រុមហ៊ុនមិនខ្លាចក្នុងការចំណាយថ្លៃដឹកនោះទេ ហើយបើទោះជាឈុតនោះធំជាងនេះ ក៏លោកសប្បាយចិត្តរ៉ាប់រងផងដែរ ប៉ុន្តែពិបាកដឹកជញ្ជូន គឺលោកពិតជាស្នើសុំកែតម្រូវ ឬ តម្រូវឲ្យដូរឈុតតែម្ដង ដើម្បីកុំឲ្យចំណាយថ្លៃដឹកអស់ដល់ជិត១ម៉ឺនដុល្លារ តែបែរជាយកទៅខូចខាត ឬ មិនច្បាស់ពីភាពរឹងមាំ។ ឥឡូវនេះ លោកក៏ប្រកាសថា នឹងគ្មានការប្ដូរឈុតមួយនេះនោះដែរ គឺនៅតែរក្សាជំហរយកឈុតដដែលទៅ ដោយរក្សាទាំងទំហំឈុត គឺអត់បង្រួមទេ តែតម្រូវឲ្យអ្នកធ្វើឈុតប្ដូរពីស្នោ និងកុំផ្លាកេ មិនរឹងមាំ មកជាជ័រស្វិត ឬ ពីវត្ថុធាតុដើមផ្សេង ដើម្បីឲ្យស្រួលបត់ឡើងយន្តហោះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម