ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខ ពីសី និង អ៊ីវ៉ា តារាចាស់ទុំ នៅផលិតកម្មសាន់ដេរ មិនទាន់បន្តធ្វើទ្រនំខ្លួនផ្ទុះថែមទៀតទេ!

ភ្នំពេញ ៖ រវាងសុខ ពិសី និង អ៊ី វ៉ា ត្រូវបានចាត់ទុកថា ជាតារាចម្រៀងផ្នែកនារី ដែលលេចធ្លោផុតគេប្រចាំផលិតកម្មសាន់ដេរ ហើយជាច្រើនឆ្នាំមកនេះ តារាស្រី២ដួង បានសាងកេរ្តិ៍ឈ្មោះឱ្យផលិតកម្មដែលបម្រើការងារ មានភាពល្បីល្បាញ, ប៉ុន្តែចុងក្រោយមកនេះ អ្នកទាំង២ បានថមថយល្បឿនជាបន្តបន្ទាប់មកវិញ ដោយមិនដឹងថា ពួកនាងមានវិធានការបែបណាទៀត ដើម្បីការពារតំណែង ជាតារាចម្រៀង លេចធ្លោឱ្យនៅតែប្រសើរនោះ?

ចម្រៀងដែល សុខ ពិសី កាន់តែទទួលបានការ ទាក់ទាញ ហាក់ដូចជាមិនសូវឃើញមានបំបុ.កដូចមុននោះទេ បើទោះជា នាងនៅតែប្រឡូកវិស័យនេះ។

ថ្មីៗនេះ គេសង្កេតឃើញថា ច្រើនខែមកហើយ ចម្រៀងថ្មីខ្លះដែល សុខ ពិសី នៅបន្តបង្ហាញ ហាក់មិនសូវមានភាពកក្រើក ដូចមុន។ ចំណែកការនៅតែសម្ងំ មិនទាន់រកយុទ្ធសាស្ត្រណាមួយ បំបែកចម្រៀង ឱ្យផ្ទុះឡើង ឬមួយរង់ចាំទាល់តែ ឱ្យផុតឆ្នាំ២០២១ ទើបផលិតបទចម្រៀងថ្មី ធ្វើឱ្យហក់កញ្ជ្រោលឡើងវិញ ក៏មិនទាន់មានការបង្ហើបឲ្យដឹងយ៉ាងណានោះដែរ។

សុខ ពិសី ត្រូវបានហ្វេនៗ ស្រឡាញ់ចូលចិត្ត ក្រោយពេលឃើញ នាងនិយមតែងខ្លួនឃ្យូតៗ មុខមាត់គួរឲ្យស្រឡាញ់។ នាងបានសាងស្នាដៃក្នុង សិល្បៈអស់ជាច្រើនឆ្នាំមកហើយ និង ទទួលបានប្រជាប្រិយភាព ខ្ពស់ក្នុងគាំទ្រ។ បណ្តាបទចម្រៀងដែល នាងច្រៀងភាគច្រើនជាចម្រៀង បែបបទមនោសញ្ចេតនា អណ្តែតអណ្តូង ស៊ីជម្រៅ។ រយៈពេលចុងក្រោយ សុខ ពិសីថមថយ ចម្រៀងមិនសូវ មានបទចម្រៀងល្អៗ បំបុ.កឲ្យដូចមុនឡើយ។ ហេតុនេះហើយទើបមាន ការចង់ឲ្យ តារាស្រីមុខឃ្យូតនេះ ងាកទៅកាន់ផលិតកម្មថ្មឋិវិញ ដែលនៅចាំនាងគ្រប់ពេល ឲ្យតែសម្រេចចិត្តចាកចេញពី ទ្រនំចាស់។

ទោះយ៉ាងណា សុខ ពិសី មិនងាយនឹងចាកចេញ ពីផលិតកម្មសាន់ដេរ នោះទេ ព្រោះល្បីថា នាងមានទំនាក់ទំនងស្នេហា ជាមួយកូនប្រុសថៅកែសាន់ដេរ យ៉ាងស៊ីជម្រៅ។ ម្ល៉ោះហើយទើប ពិសីមិនខ្លាចអត់ មានបទចម្រៀងល្អៗ អុកឡុកទេ ព្រោះមានជំនួយការយ៉ាង ពិសេសចាំជួយ ទ្រទ្រង់ បំបែកភាពទាក់ទាញ។ ហ្វេនៗនៅតែបន្តការតាមដានមើលថា សុខ ពិសី មានស្ទីលចម្រៀង ថ្មីៗច្រើនទៀតទេ នាពេលខាងមុខ ។ ពិសេសអំឡុងឆ្នាំ២០២២ ចូលមកដល់ឆាប់ៗ នាងមានអ្វីប្លែក។

ចំណែកនាង អ៊ីវ៉ា វិញ នៅតែបន្តជាប់ខ្លួនជាមួយ ផលិតកម្មសាន់ដេរ ខណៈហ្វេនៗចង់ឱ្យនាងប្តូរទ្រនំ ព្រោះឃើញថា ទីផ្សារចម្រៀងរបស់នាង ហាក់ថមថយ គួរទៅរកកន្លែងដែលកំពុងលូតលាស់ អាចជាការប្រសើរ ខណ: អ៉ីវ៉ា ចាប់អាជីពចម្រៀងជាង១០ឆ្នាំ មិនធ្លាប់ប៉ះរឿងអាស្រូវស្នេហាធ្ងន់ធ្ងរឡើយ។

ប៉ុន្តែអកុសល ទើបតែនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កន្លងមក តារាសាន់ដេរូបនេះ ត្រូវនារីម្នាក់ ដែលមាន អាខោន ហ្វេសប៊ុកឈ្មោះ Ah July បានជេរនាង និងឪពុកដោយព្រមានធ្ងន់ៗទៀត ផង ទើបធ្វើឲ្យផ្អើលពេញ បណ្ដាញ សង្គ ម ។

រឿងនេះ ក្រោយ អ៉ីវ៉ា បានជូនដំណឹងទៅអាជ្ញាធរខេត្តកំពង់ស្ពឺ និងព្រមានប្ដឹងស្រ្ដីរូបនោះ ប្រសិន បើ នាងមិនបញ្ឈប់សកម្មភាពជេរប្រទេចមកលើរូបនាងនោះ ទើបធ្វើឲ្យរឿងរ៉ាវនេះស្ងាត់ទៅវិញ ហើយអ៉ីវ៉ា បានចេញច្រៀងសម្ដែងជាធម្មតាមិនខ្លាចពីសុវត្ថិភាពនោះទេ ព្រោះតាំងពីចាប់ក្បាលមីក្រូច្រៀង រហូតមកដល់ពេលនេះ នាងត្រូវបានឪពុកតាមការពារជាប់គ្រប់ជំហានតែម្ដង។

អ៉ីវ៉ា នាងនៅតែជឿជាក់ថា ខាងផលិតកម្មនាង ពិតជារកយុទ្ឋវិធីថ្មីៗមក បំបែកទីផ្សាររបស់ខ្លួនអោយលេចធ្លោ ដូចពីមុននឹង មិនអោយនាងអស់សង្ឃឹមឡើយ។ ចំណែកហ្វេនៗ នៅតែតាមដានថាតើពេលណា នាងកក្រើកជាថ្មីឬមួយរង់ចាំដល់ឆ្នាំ២០២២ បន្តវាយលុកឡើងវិញ នៅពេលស្ងប់កូវីដ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម