ភ្នំពេញ ៖ កញ្ញាងិន ម៉ារ៉ាឌី បានក្កាយជាម្ចាស់មកុដ ល្អឯកដាច់គេដោយ អាចដណ្តើមបានតម្លៃមកុដជាង២ម៉ឺនដុលា្លរបាន។ នាងមានសមត្ថភាពពេញលេញ ដូចរៀមច្បងរ៉េត សារីតា។ អ្វីដែលគេរកឃើញនេះ ត្រូវបានទស្សនិកជនសរសើរ មិនដាច់ពីមាត់ថា ឆ្នាំនេះ ពិតជាមិនអន់ជាងឆ្នាំមុនៗឡើយ អ្នកជTop សុទ្ឋតែជានារីជើងខ្លាំង ស្រស់ស្អាត ក្លាហាន ហ៊ានសម្តែង បញ្ចេញមតិ។ ម្ល៉ោះហើយ ទើបធ្វើអោយគេមើលឃើញថា វិស័យបវរកញ្ញា ក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ពិតជាមានភាពហក់ឡើង និងកក្រើកជាងកន្លងទៅ ដែលមហាជនគាំទ្រ។

កម្មវិធីប្រកួតបវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២១ Miss Universe Cambodia រដូលកាលថ្មី បានបិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី២៨ តុលា ឆ្នាំ២០២១មុននេះ ។ ការប្រកួតនេះ បានចំណាយពេល តស៊ូទាំងគណៈកម្មាការ ក្រុមការងារ និងបេក្ខនារី ដើម្បីជ្រើសរកអ្នកលេខ១ និង ឲ្យបានជោគជ័យទាំងអស់គ្នា។ មានវិញ្ញាសារជាច្រើន ដែលដាក់អោយបេក្ខនារីប្រកួត ដោយវគ្គថ្មីនេះ មានបេក្ខភាពសរុប១៩រូប សុទ្ឋតែជានារីដ៏ស្រស់ប្រិមប្រិយ និងមានទំនុកចិត្តភាពជឿជាក់។ ជាពិសេសជាងនេះ ទៅទៀតអ្នកដាក់ពិន្ទុជ្រើសរើស សុទ្ធតែមានការងារយល់ ដល់អំពីវិស័យប្រឡង និងសិល្បៈពេញខ្លួន។ ទើបម្នាក់ៗផ្ចិតផ្ចង់ណាស់ ដើម្បីសម្រេចក្តីស្រម៉ៃ នាំនារីក្លាហានរបស់កម្ពុជា ឆ្ពោះដំណើរលើឆាក អន្តរជាតិជាថ្មីទៀត។
ជាលទ្ធផលនៃជុំចុងក្រោយ Top3 សល់តែបេក្ខនារី៣ រូបសម្រេចឈបញ្ចេញយោបល់ម្តងម្នាក់ៗ ដែលរួមមាន បេក្ខនារីពាក់ស្លាកលេខ១ បេក្ខនារីស្លាកលេខ៥ និង បេក្ខនារីពាក់ស្លាកលេខ១៥ ងិន ម៉ារ៉ាឌី។ តួឯកដែលគ្រងមកុដ អរផងលោតផង ស្ទើរព្រលឹងមិននៅក្នុងខ្លួន បានឆ្លើយថា នាងចង់ឲ្យប្រទេសរបស់យើង លុបបំបាត់ការរើសអើង និង ជួយគ្នា។ ប្រទេសជាតិរីកចម្រើនបាន គឺទាល់តែលុបបំបាត់ចោល ការរើសអើងគ្នានោះជាភាពត្រឹមត្រូវ។ ម្ចាស់មកុដឆ្នាំ២០២១នេះ ជាពិធីការិនី ជាតារាសម្តែង ការបោះជំហ៊ាននេះក្នុងវិស័យបវរកញ្ញា ដោយសារនាងចង់បង្ហាញភាពក្លាហាន ឲ្យអស់ពីខ្លួន ប្រកបដោយភាពជឿជាក់ទើបនាង សម្រេចចិត្តហក់មកការប្រកួត ហើយក៏មិននឹកស្មានថាខ្លួនឈ្នះមកុដឡើយ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម





















