ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍បរវកញ្ញាចក្រវាឡកម្ពុជា ២០២១បិទបញ្ចប់ តួឯកបានមកុដពេជ្រពីហាងCSNJ

ភ្នំពេញ ៖ នារាត្រីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ នេះ ពីកម្មវិធីប្រកួតសម្រស់ដ៏ធំប្រចាំប្រទេសកម្ពុជា Miss Universe Cambodia 2021 បានឈានដល់ទីបញ្ចប់ជាស្ថាពរ ដោយក្នុងនោះគេក៏បានស្វែងរកឃើញរាជិនីកំពូលសម្រស់គ្រងមកុដ ប្រចាំឆ្នាំ ២០២១ នេះហើយ ។

ឆ្លងកាត់ការប្រកួតប្រជែងអស់ជាច្រើនវគ្គ ដោយបានចំណាយពេលអស់ជាច្រើនសប្តាហ៍នៅក្នុងប្រទេសរួចមក បេក្ខនារីដ៏ស្រស់ស្អាតមួយរូប គឺកញ្ញា ងិន ម៉ារ៉ាឌី ពាក់ស្លាកលេខ ១៥ បានយកឈ្នះជាស្ថាពរក្នុងចំណោមបេក្ខនារី ១៩ នាក់ ដោយបានក្លាយជារាជិនីគ្រងមកុដបវរកញ្ញា Miss Universe Cambodia ប្រចាំឆ្នាំ ២០២១ និង ទទួលបានការបំពាក់មកុដដោយកញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 ។

បវរវកញ្ញាចក្រវាឡកម្ពុជា២០២១ Miss Univeres Cambodia 2021 បានទៅ លើ កញ្ញា ងិន ម៉ារ៉ាឌី ! ទទួលបានមកុដពេជ្រ និងរង្វាន់លើកទឹកចិត្តមួយចំនួន ពីលោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ! ។

បើកញ្ញា Miss Universe Cambodia 2021 ទៅប្រកួត នៅបរទេសជាប់ត្រឹម top 10 or Top 5 នៅឆ្នាំនេះ និងទទួលបានថវិការ 5000$ និងចិញ្ចៀនពេជ្រ១វង់ តម្លៃជាង១ម៉ឺនដុលារ ថែមទៀត ពី លោក ចិន សំណាង ម្ចាស់ហាង CSNJ ។

ក្រៅពីកញ្ញា ងិន ម៉ារ៉ាឌី បានគ្រងមកុដ Miss Universe Cambodia 2021 ហើយនោះ នៅមានបេក្ខនារី ២ រូបផ្សេងទៀត បានជាប់ជ័យលាភីរងផងដែរ ដោយក្នុងនោះមានដូចជា កញ្ញា ឆន ស្រីនេតជាប់ជ័យលាភីរងទី ១ និង កញ្ញា ស៊ីម ម៉ាការ៉េត ពេជ្រ ចរណៃ ជាប់ជ័យលាភីរងទី ២៕រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម