ភ្នំពេញ ៖ រហូតមកទល់នាពេលនេះតារាចម្រៀងនាង សួស វីហ្សា នៅមិនទាន់វិលមករកឆាកតន្ត្រីជាថ្មីឡើងវិញឡើយ បន្ទាប់ពីនាងបានពើបប្រទះការឆ្លងនៃជំងឺកូវីដ១៩។
យ៉ាងណាបើទោះបីជាស្ងប់ស្ងាត់ពីអាជីពសិល្បៈប៉ុន្តែតារារូបនេះ បានចាប់ដៃជាមួយស្វាមីបោះទុនរកស៊ីរាប់សិបម៉ឺនដុល្លារ ក្នុងអំឡុងពេលចុងក្រោយនេះ។

សួស វីហ្សា បានងាកមកបោះទុនជាមួយដៃគូរកស៊ីជាបន្តបន្ទាប់ទៅជំនួញគ្រឿងសម្អាង អចលនទ្រព្យ និងជំនួញដៃឡូតិ៍ផងដែរ។ នាង និងស្វាមីបានពងរីកមុខជំនាញរបស់ខ្លួនកាន់តែធំ ដែលមួយផ្នែកគឺស្វាមីជាអ្នកគ្រប់គ្រង និងមួយផ្នែកទៀតរូបនាងផ្ទាល់ជាអ្នកមើលការខុសត្រូវ។
ជំនួញក្នុងដៃធំៗដែល សួស វីហ្សា ទើបតែបណ្តាក់ទុននាពេលនេះ គឺជាការបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ លើកដំបូងក្នុងមុខរបររកស៊ីរបស់នាង។
យ៉ាងណានាង និងស្វាមី ត្រូវបានគេមើលឃើញថា កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងមុខរបរជំនួញថ្មីថ្មើងរបស់ពួកគេនាពេលនេះ។
ដោយសារជំនាញរាប់សិបម៉ឺនដុល្លារនាពេលនេះហើយ ដែលជាហេតុធ្វើឲ្យនាងទម្លាក់ចុះការងារសិល្បៈចោលមួយរយៈសិន ដើម្បីយកពេលមកពង្រឹងមុខរបររកស៊ីឲ្យមានភាពរឹងមាំជាមុនសិន។

ទោះជាយ៉ាងណា សួស វីហ្សា នៅតែអះអាងថា នាងនឹងមិនបោះបង់កាងារសិល្បៈចម្រៀងរបស់នាងនាពេលនេះឡើយ ពោលនាងនឹងវិលមកជួបប្រិយមិត្តគាំទ្រជាថ្មីឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV











