ភ្នំពេញ ៖ ពិតជាកោតសរសើរណាស់ អំពីទឹកចិត្តកញ្ញាឈុត ស្រីណេត កាលពីនាងរងរបួសជើងធ្ងន់ត្រូវបានខាងពេទ្យយល់ថា មិនអាចជា នឹងប្រញាប់កាត់ចេញផ្តាច់ជាបន្ទាន់។ នាងបានប្រឆាំងហើយ ខំលើកទឹកចិត្តខ្លួនឯងថា នៅតែមានសង្ឃឹមទោះនាងដឹងថាជួបឬប្រឈម តែមិនទាន់ដល់ដំណាក់កាល នាងមិនអាចចុះចាញ់។ នៅទីបំផុតឈុន ស្រីណេត អាចឆ្លងផុតបញ្ហាដ៏អាក្រក់មួយនេះ ស្ថានការជំងឺនាង ស្រាប់តែប្រសើរឡើងមកៗដូចព្រះប្រោសឲ្យមានជីវិតវិញ។

រូបភាពដែលបាន ចែកចាយនៅលើបណ្តាញសង្គម របស់បវរកញ្ញារូបនេះ អង្គុយលើរទេះរុញ រុំរបូសជើង ដែលបានបង្ហោះមកនោះ ត្រូវបានគេមើលហើយខ្លោចចិត្ត អាណិតនាងណាស់ ហើយក៏គិតថា នាងការតតាំង និងអាចយកឈ្នះ លើកទឹកចិត្តខ្លួនឯង រហូតបន្តយកឈ្នះគោលដៅជាបវរកញ្ញា ដោយក្លាយជាម្ចាស់ជ័យលាភី នារីកំពូលសម្រស់។ បវរកញ្ញាដែល ទស្សនិកជនអាណិតចង់យំតាមជាងគេគឺ កញ្ញាឈុនស្រីណេត ដែលជាបេក្ខនារីបវរកញ្ញាខ្មែរកម្ពុជាក្រោម ដំបូងគេបង្អស់ដែលបានមកប្រកួតក្នុងកម្មវិធី Miss Universe Cambodia 2021ហើយទទួលបានជ័យលាភី 1st runner up MUC2021។
ក្នុងវគ្គ Top 3 នាងបាននិយាយអំពីបទពិសោធន៍ ដែលគាត់ធ្លាប់បានជួបប្រទះអស់រយៈពេលជាច្រើនឆ្នាំ ដែលធ្វើឲ្យគាត់បាក់ទឹកចិត្ដយ៉ាងខ្លាំងដោយសារតែគាត់បានកើតនូវជំងឺ មហារីក។ ដោយពេទ្យតម្រូវឲ្យគាត់កាត់ជើងចោលតែម្ដង។ តែជាភ័ព្វសំណាង គាត់បាន ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ ហើយជំងឺមួយនេះបានផ្តល់នូវមេរៀនជីវិតចំពោះគាត់ជាច្រើន ដែលធ្វើឲ្យគាត់មានការតស៊ូព្យាយាម មកដល់ថ្ងៃនេះនិងនៅលើវេទិកាមួយនេះ។ មហាជនសូមកោតសរសើរ អំពីការតស៊ូលះបង់ ព្យាយាមរបស់ស្រីណេត ដែលខំរើបម្រាស់មិនបាក់ទឹកចិត្តហើយ តស៊ូ មកវិញ ពិតជាមនុស្សស្រីមុតមាំកម្រមានឡើយ។

ការប្រឡងវគ្គផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាឡកម្ពុជា២០២១ (Miss Univeres Cambodia 2021) នេះក៏បានធ្វើការផ្សាយផ្ទាល់នៅលើស្ថានីយ៍ទូរទ ស្សន៍បាយ័ន កាលយប់កន្លងទៅផងដែរ។ អ្វីដែលពិសេសទៀតនោះម្ចាស់មកុដ Miss Univeres Cam bodia 2021កញ្ញា ងិន ម៉ារ៉ាឌី ក៏ទទួលបានមកុដពេជ្រនិងរង្វាន់លើកទឹកចិត្តមួយចំនួន ពីលោកចិនសំណាង ម្ចាស់ហាងពេជ្រ ជាង២ម៉ឺនដុល្លារ។
លើសពីនេះបើកញ្ញា Miss Universe Cambo dia 2021ទៅប្រកួតនៅបរទេសជាប់ត្រឹម top10 or Top 5 នៅឆ្នាំនេះក៏និ ងទទួលបានថវិកា៥០០០ដុល្លារ និងចិញ្ចៀនពេជ្រ ១វង់តម្លៃជាង១ម៉ឺនដុលារថែមទៀតពីម្ចាស់ហាង ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម














